អាជ្ញាធរខណ្ឌមានជ័យតម្រូវឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឈុន ហុង រុះរើការ៉ូឡាធ្វើរំលោភផ្លូវ ហាក់ដូចជានៅដដែល

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យកាលពីពេលថ្មីៗនេះបានចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន ឈុន ហុង ដែលបានរៀបការ៉ូឡានៅខាងមុខក្រុមហ៊ុនលើបណ្តោយផ្លូវវេងស្រេងរំលោភចូលចំណីផ្លូវសាធារណៈ និងលើលូបង្ហូរទឹក ហើយតម្រូវឲ្យម្ចាស់ក្រុមហ៊ុនមួយនេះរុះរើជាបន្ទាន់ផងដែរ។ ដោយឡែកទោះបីជាយ៉ាងនេះក្តីរហូលមកដល់ពេលគេបានសង្កេតឃើញថាក្រុមហ៊ុននេះនៅពុំទាន់បានអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរនៅឡើយ។

...

ទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូន ឈុន ហុង ស្ថិតនៅភូមិដំណាក់ធំ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានម្ចាស់អ្នកទទួលខុសត្រូវឈ្មោះ ណាំ។

ចៅសង្កាត់ស្ទឹងមានជ័យលោក សេង សាញ់ បានប្រាប់តាមទូរស័ព្ទកាលពីម្សិលមិញថា នេះជាវិធានការរបស់សាលាខណ្ឌដែលកាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំមន្ត្រីជំនាញចុះមកត្រួតពិនិត្យហើយបានតម្រូវឲ្យភាគីម្ចាស់ក្រុមហ៊ុនរុះរើការ៉ូឡានោះចេញ។ កាលនោះរវាងលោកអភិបាលខណ្ឌមានជ័យ និងភាគីម្ចាស់ក្រុមហ៊ុនគាត់បានឯកភាពរុះរើតាមការណែនាំរបស់លោកអភិបាលខណ្ឌ តែបើមិនអនុវត្តន៍តាមនោះសាលាខណ្ឌនិងមានវិធានការតឹងរ៉ឹង។

ប្រធានសាធារណការរាជធានីភ្នំពេញលោក សាំ ពិសិដ្ឋ ក៏បានបញ្ជាក់ឲ្យដឹងថា កាលពីកន្លងទៅឃើញខាងអាជ្ញាធរខណ្ឌមានជ័យចុះទៅដល់ក្រុមហ៊ុនធ្វើការសម្របសម្រួលម្តងរួចហើយ ចុះហេតុអី្វបានជារហូតមកដល់ពេលនេះក្រុមហ៊ុនមិនអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរ។ លោកថា លោកនឹងសួរទៅខាងអាជ្ញាធរខណ្ឌសិន។

មន្ត្រីជំនាញរបស់សាលាខណ្ឌបានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរខណ្ឌបានសង្កេតឃើញថា ភាគីក្រុមហ៊ុនបានរៀបការ៉ូឡារំលោភចូលផ្លូវនិងលូបង្ហូរទឹកបណ្តាលឲ្យស្ទះទឹកហូរចូលលូមិនបាន ហេតុដូច្នេះអាជ្ញាធរខណ្ឌបានតម្រូវឲ្យរុះរើបន្ទាន់ដោយឲ្យរៀបការ៉ូឡានោះស្មើ នឹងមាត់លូ។ តែទោះបីជាយ៉ាងនេះក្តីរហូតមកដល់បច្ចុប្បន្នគេបានសង្កេតឃើញថា វាហាក់ បីដូចជាគ្មានប្រសិទ្ធភាព៕

Exif_JPEG_420

Exif_JPEG_420

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print