បំពុលឆ្កែ​ងាប់ពេញភូមិលួចម៉ូតូ១គ្រឿងគេចខ្លួនដោយសុវត្ថិភាព នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សត្វឆ្កែចំនួន ១៣ក្បាលងាប់ពេញភូមិ​ព្រមទាំងបានបាត់ម៉ូតូ១គ្រឿងផងដែរ​ ដោយសារកណ្ដាប់ដៃពួកក្រុមចោរដើរដាក់ថ្នាំបំពុលដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋចុងកាត់មាត់ញក។​

...

ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យថា​ មុនដំបូងគ្រួសារមួយឈ្មោះ​ ថន​ ធីម​ ភេទប្រុស​ អាយុ ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ​ គង់​ អ៊ីន​ អាយុ៤៥ឆ្នាំ​ រស់នៅភូមិ-ឃុំកើតហេតុខាងលើ​នៅម៉ោងប្រមាណជាង៨យប់ (មុនកើតហេតុ)​ សត្វឆ្កែគាត់ ១ក្បាលលីលើៗពួកគាត់ក៏នាំគ្នាចាប់បញ្ច្រកថ្នាំព្រោះស្មានថា សត្វពស់វែកចឹក​ រួចក៏នាំគ្នាដេកដោយមិនបានចាប់អារម្មណ៍នោះឡើយ។

បន្ទាប់ពីលុងលក់អស់មួយស្របក់ធំនេះទើបរលឹកនៅក្នុងចន្លោះម៉ោងជាង១១​យប់ស្រាប់តែក្រឡេករកមើលម៉ូតូដែលចាក់សោកនៅក្រោមផ្ទះក្បែគ្រែជាប់កន្លែងពួកដេកបាត់ស្រម៉ោលឈឹង​ គ្រានោះក៏បានភ្ញាក់ផ្អើលឆោឡោកើតឡើងហើយបាននាំគ្នាជិះម៉ូតូដើររក​ ដោយពុំបានចាប់អារមណ៍ការសត្វឆ្កែងាប់យ៉ាងរង្គាលនេះទេ​ លុះមេឃស្រាងៗទៀបភ្លឺ​ទើបភ្ញាក់ផ្អើលឡើងម្តងទៀតបន្ទាប់ពីប្រទះឃើញសត្វឆ្កែញីឈ្មោលសម្បុលស,ក្រហម,ខ្មៅ,និងសម្បុលលាយចម្រុះចំនួន ១៣ក្បាលរដូករណេលពេញភូមិ​ ទើបរាយការណ៍ប្រាប់សមត្តកិច្ចអាជ្ញាធរមូលដ្ឋានធ្វើឲ្យយឺតពេលក្នុងការ​ឃ្លាំមើលនិងទប់ស្កាត់​ ហើយម៉ូតូដែលក្រុមពួកចោរយកទៅបាត់នោះម៉ាកហុងដាឌ្រីមសេ១២៥​ សេរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1D-0478 ជាកម្មសិទ្ធឈ្មោះ​ ថន​ ធីម​ ម្ចាស់កើតហេតុខាងលើ។​

តាមការបញ្ជាក់ពីសមត្តកិច្ចនគរបាលមូលដ្ឋានឲ្យថា ក្រោយកម្លាំងចុះស្រាវជ្រាវឃើញថាសត្វឆ្កែចំនួន ១៣ក្បាលពុលថ្នាំងាប់​ ហើយសត្វឆ្កែពុលងាប់ទាំងនោះម្ចាស់មានច្រើនគ្រួសាររស់នៅភូមិ-ឃុំខាងលើ​ និងឃើញសាច់ជ្រូកប្រឡាក់ថ្នាំពុលដែលក្រុមជនសង្ស័យធ្វើសកម្មភាព​ ដាក់រាយប៉ាយតាមដងផ្លូវនិងខ្លះនៅក្នុងរបងផ្ទះផងដែរពាសពេញភូមិតែម្តង។

​ប្រភពពីសមត្តកិច្ចបន្តទៀតថា ​គេសង្ស័យក្រុមនេះអាចមានផែនការផ្សេងពីនេះក៏ថាបាន​ ព្រោះការធ្វើសកម្មភាពដាក់ថ្នាំបំពុលសត្វឆ្កែ​ដើម្បីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋខាងលើនេះ​កម្រមានណាស់គឺស្ងាមស្ងាត់ពេញភូមិតែម្តង ម្យ៉ាងទៀតសកម្មភាពនេះស្ងាត់យូហើយ​ ឥឡូវលេចមុខចេញមកធ្វើសកម្មភាពនាំបញ្ហារញាក់សាច់ដល់ប្រជាពុលរដ្ឋទៀតហើយ​ ហើយប្រភពអះអាងថា ករណីខាងលើនេះមានតំរុយខ្លះៗដែរ​ ប៉ុន្តែបញ្ហាធំគួរឲ្យព្រួយបារម្ភបន្តនោះត្រង់ហាមប្រជាពលរដ្ឋមិនឲ្យបរភោគសាច់សត្វពុលងាប់ទាំងនោះមិនបាន។​

បញ្ហាខាងលើនេះនាំឲ្យមានចម្ងល់ដល់មតិមហាជន​ត្រង់ថា ឯណាទៅភូមិឃុំមានសុវត្ថិភាព?​ ម្យ៉ាងគេនៅចាំបានច្បាស់ណាស់កាលពីទី២៥​ ខែមិថុនា​ ឆ្នាំ​២០១៦​ មានគេបង្ហោះហ្វេសបុកទាក់ទងនិងសម្ដីពិត, ការងារពិត របស់លោក​ អភិបាលខេត្តពោធិ៍សាត់​ថា គឺគ្មានចោរលួចគោក្របី​ គ្មានក្មេងទំនើងបង្ហោះម៉ូតូ​ បង្ហោះកាណូត​ ក្នុងទីរួមខេត្តគ្មានអ្នកសុំទាន​ ល្បែងស៊ីសងត្រូវបានកាត់បន្ថយស្ទើរគ្មានសល់​ ហើយរយៈពេល២ឆ្នាំកន្លងមកនេះលោកក៏ជាសមាជិកម្នាក់នៃគ្រួសាររបស់ពលរដ្ឋដែរ​ ។​

1 (4)

1 (5)

1 (1)

1 (2)

1 (3)

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print