សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ក្នុងករណីចោរកម្មកាច់កម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ក្នុងករណីចោរកម្មកាច់កម៉ូតូ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣នេះថាជនសង្ស័យមានឈ្មោះ ដង ហ្គ័ងបោវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធនទាន ឃុំដឹកធន ស្រុកហុងលេចខេត្តហាទិញ ប្រទេសវៀតណាម។

និងឈ្មោះ ង្វៀង ហ្វាងវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិកឹងយួក ឃុំកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាង ប្រទេសវៀតណាម ព្រមទាំងឆែកឆេរលើដងខ្លួនជនសង្ស័យឃើញមានសម្ភារ: សម្រាប់កាច់សោរកម៉ូតូដូចជាដែកឆាបសម្រាប់កាច់សោរកម៉ូតូ ចំនួន២ដើម សោរខ្សៀ ចំនួន២ដើម ទុល្វីស ចំនួន២ដើម ញញួរ ១ សោរ៦ ជ្រុង ចំនួន២ដើម និងសោរលេខ១០ មួយ  ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ៈ៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា: មានជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិវៀតណាមកំពុងជិះម៉ូតូឈប់ចុះឈប់ឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១  គួរអោយសង្ស័យ ។

ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ចេញល្បាតតាមរកមុខសញ្ញាខាងលើ លុះទៅដល់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ប្រទះឃើញ មុខសញ្ញាដែលមានភិនភាគខាងលើ កំពុងជិះម៉ូតូភ្លាមនោះជន សង្ស័យបានបិទភ្លើងម៉ូតូហើយជិះគេចខ្លួន តែត្រូវសមត្ថកិច្ចយើង ដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០២នាក់រួមទាំងវត្ថតាងផងដែរ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះង្វៀង ហ្វាងវៀត បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូដែលខ្លួនលួចបាន នៅព្រៃនគរ ប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ២០២២ ហើយបានដាក់សម្ភារ:សម្រាប់កាច់សោរកម៉ូតូ ខាងលើ (គោលបំណងពេលលេងល្បែងចាញ់លួចម៉ូតូនៅកម្ពុជា)ចូលមកប្រទេសកម្ពុជា។

លុះដល់ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ខ្លួននិងឈ្មោះដង ហ្គ័ងបោវ កំពុងជិះម៉ូតូ ស្វែងរកលួចម៉ូតូ ស្រាប់តែសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្ដង ។

...

បច្ចុប្បន្ន  សមត្ថកិច្ចនគរបាលបានសុំយោបល់ពីលោកព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងបានក៏សាងឯកសារសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print