ខេត្តកំពង់ចាម : អាជ្ញាធរ ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺថាគាត់មេីលរំលង ខណះជនពិការភាពម្នាក់ ដោយគាត់មិនទទួលបានការគាំទ្រពីកម្មវិធីសុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលតាមរយៈការផ្ដល់ឲ្យនូវ បណ្ណក្រីក្រ ឬអ្វីផ្សេងទៀតដែលអាចឱ្យគាត់ទទួលបានសេវាថែទាំសុខភាពដោយមិនបង់ថ្លៃជាដើម ក្នុងខណៈដែលគាត់មានពិការភាពមិនអាចទៅប្រកបកិច្ចការងារចិញ្ចឹមជីវិតដោយខ្លួនឯងបាន និងមានជំងឺប្រចាំកាយទៀតផង។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋជូនអាជ្ញាធរពាក់ព័ន្ធ និង ជូនព័ត៌មានដល់ក្រុមការងារយើង ! ក្នុងន័យផ្តល់ព័ត៌មាន ទាំងនេះ សូមគោរពឯកឧត្តម ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ។ ខាងក្រោមនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយ អ្នកតំណាងរាស្ត្រ បានបង្ហោះលើផេកផ្លូវការទាំងស្រុងថា :
ជាការពិតខ្ញុំមិនចង់រំខានឯកឧត្តមចំពោះរឿងនេះទេ ប៉ុន្តែខ្ញុំពិចារណាចុះឡើងច្រើនសាទេីបដាច់ចិត្តផ្ញើសារនេះទៅឯកឧត្ដមក្រោមហេតុផល២៖
១- ឯកឧត្ដមជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ហើយសាច់រឿងនេះក៏ជាអ្នកកំពង់ចាម
២- ការផុសរបស់ឯកឧត្តមមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ព្រោះឯកឧត្តមតែងតែជួយឈឺឆ្អាលដល់ប្រជាពលរដ្ឋទូទៅដែលជួបរឿងអយុត្តិធម៌។
ខ្ញុំសូមជម្រាបជូនឯកឧត្តមមេត្តាជ្រាបថា៖ បុរសម្នាក់នេះ ឈ្មោះ ស៊ិន សែ ជាប្រជាពលរដ្ឋរស់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
គាត់ជាជនមានពិការភាពខ្វេរខ្វង់ដៃ និងជេីងតាំងពីកុមារភាព ពិបាកក្នុងការធ្វើដំណើរទៅណាមកណា ថែមទាំងមានជំងឺប្រចាំកាយ(ឧស្សាហ៍ប្រកាច់) ត្រូវប្រេីប្រាស់ថ្នាំប្រចាំថ្ងៃ ហេីយបច្ចុប្បន្ននេះមានជំងឺផ្សេងៗទៀតកំពុងរួមរឹតរូបគាត់ទៀតផង។
បច្ចុប្បន្នគាត់រស់នៅជាមួយបងស្រីដែលមានរបរត្រឹមជាអ្នកជួយលាងចានឆ្នាំងតាមរោងបុណ្យ ឬរោងការ និងមួយចំណែកបានការចែករំលែកពីប្អូនៗដែលជាកម្មការិនីរោងចក្រ ដូច្នេះសបញ្ជាក់ថាជីវភាពរបស់គាត់មិនមានលំនឹងល្អទេ។
អ្វីដែលខ្ញុំបាទចង់ជម្រាបជូនឯកឧត្តមជ្រាបនោះគឺថាគាត់ត្រូវបានអាជ្ញាធរដែនដីមេីលរំលង ដោយគាត់មិនទទួលបានការគាំទ្រពីកម្មវិធីសុខុមាលភាពសង្គមរបស់រាជរដ្ឋាភិបាលតាមរយៈការផ្ដល់ឲ្យនូវ បណ្ណក្រីក្រ ឬអ្វីផ្សេងទៀតដែលអាចឱ្យគាត់ទទួលបានសេវាថែទាំសុខភាពដោយមិនបង់ថ្លៃជាដើម ក្នុងខណៈដែលគាត់មានពិការភាពមិនអាចទៅប្រកបកិច្ចការងារចិញ្ចឹមជីវិតដោយខ្លួនឯងបាន និងមានជំងឺប្រចាំកាយទៀតផង។ ករណីគាត់ពុំទទួលបានបណ្ណក្រីក្រប្រហែលជាអាជ្ញាធរសំឡឹងឃើញគាត់រស់នៅលេីផ្ទះឈេីខ្ពស់ផុតពីដីដែលជាកេរដំណែលពីឪពុកម្ដាយរបស់គាត់ក៏ថាបាន ហើយក៏គិតថាគាត់មានជីវភាពសមរម្យមិនសមនឹងទទួលបានការគាំទ្រណាមួយពីរាជរដ្ឋាភិបាល។
បច្ចុប្បន្ននេះគាត់កំពុងរួមរឹតដោយសភាពហេីមរាងកាយ និងកំពុងតែសំរាកព្យាបាលនៅភ្នំពេញ ហេីយបងប្អូនអស់លទ្ធភាពក្នុងការរកប្រាក់បង់ថ្លៃព្យាបាលបន្តទៀតទេ ទេីបខ្ញុំដាច់ចិត្តផ្ញើសារនេះទៅឯកឧត្ដម ដេីម្បីជាការពញ្ញាក់ដល់អាជ្ញាធរក្រែងលោគាត់អាចទទួលបានបណ្ណ និងទទួលបានការព្យាបាលដោយមិនបង់ប្រាក់ពីមន្ទីរពេទ្យរដ្ឋ។
ហេតុដូចនេះសូមឯកឧត្តមមេត្តាពិនិត្យលទ្ធភាពធ្វើយ៉ាងណាឱ្យគាត់ទទួលបានបណ្ណសម្រាប់ប្រេីប្រាស់ក្នុងការគាំពារសុខភាពដោយក្ដីអនុគ្រោះ។
ឯកឧត្តមអាចសាកសួរព័ត៌មានបន្ថែមពីអ្នករស់នៅភូមិផ្ទះកណ្ដាល(ម្ដុំវត្តផ្ទះកណ្ដាល) ពីលោក ស៊ិន សែ ថាពិតដូចជាការរៀបរាប់របស់ខ្ញុំដែរឬទេ ព្រោះជាភូមិ នៅតាមផ្លូវដែលឯកឧត្តមតែងឆ្លងកាត់ទៅកោះសូទិន។
សូមឯកឧត្តមទទួលបាននូវភាពរីករាយនៅថ្ងៃចុងសប្ដាហ៍។
សូមឯកឧត្តមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។