រថយន្តបែនធុនធំបេីកលឿនជ្រុលបុករថយន្ត២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបែនធុនធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករថយន្តកូរ៉ូលាពីក្រោយរុញទៅបុករថយន្តព្រូសមួយគ្រឿងទៀតបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២ខែកញ្ញា​ ឆ្នាំ២០២៣​ នៅចំណុចមុខក្រុមហ៊ុនអិលវាយស៊ី​ ឡូជីស្ទីក​ ត្រេនស្ព័ត​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ប្រទះឡាង​ ខណ្ឌកំបូល។

រថយន្តបង្កប្រភេទរថយន្តបែនធុនធំ​ ពណ៌ខៀវលាយស​ ពាក់ស្លាកលេខតាកែវ3A 4417 ចំណែករថយន្តរងគ្រោះទី១​ ម៉ាកកូរ៉ូលា​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខសៀមរាប​ 2A 8147 ទី២​ ម៉ាក​ ព្រួសពណ៌ប្រផះ​ ពាក់ស្លាកលេខភ្នំពេញ2AV 6949 ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុពួកគាត់និងគ្រុមគ្រួសារបងប្អូន​ នាំគ្នាទៅលេខខេត្តកំពត​ ដោយបេីករថយន្តបន្តគ្នាមុខក្រោយចំនួន៤គ្រឿង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងឆ្លងផ្លូវធ្វេីឱ្យរថយន្តព្រូសដែលបេីកមុខគេបង្អប់ហេីយរថយន្តដែលបេីកខាងក្រោយក៏បន្ថយល្បឿនដូចគ្នា​ ភ្លាមនោះស្រាប់តែមានរថយន្តបែនធុនធំបេីកបរក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុករថយន្តកូរ៉ូលារុញទៅបុករថយន្តព្រូសរងការខូចខាតទាំង៣គ្រឿង។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុបាញ់ថ្នាំអែបខាងនិងធ្វេីការសម្របសម្រួលទៅភាគីទាំងសងខាង៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print