សុខគា គឹមលៀងហៅ Kon Ant ក្នុងឈុតអប្សរាអង្គរកម្ពុជា រាំរបាំព្រះរាជទ្រព្យលើភ្នំទឹកកកនៅប្រទេស ញូវហ្សាលែន

ចែករំលែក៖

ប្រទេស ញូវហ្សាលែន៖ នាថការីរបាំបុរាណខ្មែរ កញ្ញា សុខគាគីមលៀង ហៅKon Ant ដែលមុននេះមហាជនបានស្គាល់ច្បាស់ដូចថ្ងៃព្រោះតែធ្វើឲ្យពលរដ្ឋខ្មែរមានមោទភាពក្រោយលេចមុខក្នុងតួអង្គព្រះថោង បញ្ចេញក្បាច់រាំ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលខ្មែរធ្វើជាម្ចាស់ផ្ទះ។ មកលើកនេះកាន់តែលេងឈុតធំ និងធ្វើឲ្យគ្រប់គ្នា កោតសរសើរ ជាមួយនឹងអារម្មណ៍រំភើបរីករាយ អមដោយការព្រឺសម្បុរព្រោះតែនាងបានគ្រងឈុតអប្សរាអង្គរកម្ពុជា រាំរបាំព្រះរាជទ្រព្យលើភ្នំទឹកកកនៅប្រទេស ញូវហ្សាលែន។
អ្នកលេងបណ្តាញសង្គមកោតសរសើរពីការលះបង់របស់នាងក្រោយពីវីដេអូប្រមាណជាង១នាទីដែលត្រូវបានបង្ហោះនៅលើបណ្តាញាសង្គមរបស់នាងភ្ជាប់ដោយសារដ៏រំភើបញាប់ញ័រថា”ពួជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ ល្អសែនអស្ចារ្យ ល្បីសពលោកា សកលស្ញប់ស្ញែងពួកយេីង ពិតជាមានមោទនភាព ខ្លាំងណាស់ ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា ។មករាំនៅលើ ភ្នំទឹកកក នៃប្រទេស New Zealand ដែលជាលើកទី១ របស់ពួកយេីង ខ្ញុំ ។ we are proud to be Cambodia”។ អ្វីដែលកោតសរសើរគឺជាទីតំបន់ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងត្រូវចំណាយធនធានផ្តាល់ខ្លួន ទាំងការរៀបចំខ្លួនត្រូវបានគេដឹងថា តុបតែងដោយរ៉ាវ៉ាត់ Make Up ដែលជាអ្នកជំនាញផាត់មុខល្បីឈ្មោះ និងជាអ្នកជិតដិតនាងផងដែរ។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើនាងត្រូវចំណាយទ្រព្យធន ពេលវេលា និងការលំបាកយ៉ាងដូចម្តេចខ្លះដើម្បីបានវីដេអូដ៏អស្ចារ្យមួយនេះ ហើយត្រូវបានគេចាត់ទុកដែរថា នេះគឺជាលើកទី១ហើយដែលឈុរតប្រណីតបុរាណរបស់ខ្មែរត្រូវបានគ្រងនិងរាំនៅទីតាំងមួយដ៏ខ្ពស់ ត្រជាក់ធ្លាក់ទឹកកកប្រៀបបាននឹងទេពធីតាដែលនៅឋានសួរ នេះក៏ត្រូវបានគេចាត់ទុកថាជាការចូលរួមចំណែកជួយថែរក្សា ផ្សព្វផ្សាយពីសិល្បៈវប្បធម៌អរិយធម៌ ពិសេសរបាំបុរាណខ្មែរទៅកាន់ពិភពលោកបានស្គាល់ផងដែរ៕ ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print