ប្រទេសចំនួន៦ដែលភេរវករវាយប្រហារដោយគ្រាប់បែកក្នុងអាកាសយានដ្ឋាននៅសតវត្សទី២១

ចែករំលែក៖

ការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងអាកាសយានដ្ឋានប្រទេសទួរគីក្នុងទីក្រុងអីុស្តង់ប៊ុលកាលពីថ្ងៃទី២៨ ខែមិថុនា បានសម្លាប់មនុស្សរហូតដល់៤២នាក់និងរងរបួស២៣៩នាក់ ។ អំពើវាយប្រហារឃោរឃៅនេះចាត់ទុកថាជាការវាយប្រហារភេរវកម្មបង្ហូរឈាមទ្រង់ទ្រាយធំបំផុតក្នុងសតវត្សទី២១នេះ។

...

ខាងក្រោមនេះជាសកម្មភាពវាយប្រហារភេរវកម្មនៅក្នុងអាកាសយានដ្ឋានចំនួន៦លើកក្នុងសតវត្សទី២១បានសម្លាប់មនុស្សស្លូតត្រង់ជាច្រើននាក់។

១-វាយប្រហារភេរវកម្មនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Ataturk ទីក្រុងអីុស្តង់ ប៊ុលប្រទេសទួរគីការវាយប្រហារបានកើតឡើងនៅក្នុងអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសទួរគីនិងជាអាកាសយានដ្ឋានធំទី៣ក្នុងតំបន់អឺរ៉ុបដែលមានមនុស្សជាច្រើននាក់ធ្វើដំណើរក្នុងមួយថ្ងៃៗ បន្ទាប់ពីអាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់ គ្លេសនិងអាកាសយានដ្ឋាន Charles De Gaulle ប្រទេសបារាំង។ អាកាសយានដ្ឋានប្រទេសទួរគីដែលរងការវាយប្រហារនោះមានអ្នកដំណើរ៦១លាននាក់បានធ្វើដំណើរ តាមអាកាសយានដ្ឋានខាងលើក្នុងមួយឆ្នាំៗ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលដំបូងភេរវករ៣នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងអាកាសយានដ្ឋាន Ataturk ។ ក្រោយមកភេវករបានបើកការបាញ់ប្រហារនៅក្នុងស្ថានីយមុនពេលបំផ្ទុះគ្រាប់បែកដែលជាប់ខ្លួនបានសម្លាប់មនុស្ស៤២នាក់ក្នុងនោះមានជនបរទេស១០នាក់ទៀត។

មន្ត្រីប៉ូលិសបានឲ្យដឹងថា នឹងមានអ្នកស្លាប់កើនឡើងដោយពេលនេះមានអ្នករងរបួសធ្ងន់ជាច្រើនស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់។ ក្រុមភេរវកម្មIS គឺជាក្រុមសង្ស័យថាបានបើការវាយប្រហារខាងលើបើទោះបីក្រុមនេះមិនទាន់បានចេញមុខទទួលស្គាល់ថាជាទង្វើរបស់ខ្លួនក្តី។

២-វាយប្រហារគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន Zaventem ក្នុងទីក្រុងប៊្រុចសែលប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃទី២២ ខែមីនា នៅលើពិភពលោកទាំងមូលមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មក្នុងអាកាសយានដ្ឋានស្ថិតក្នុងប្រទេសដែលគេចាត់ទុកថាជាបេះដូងអឺរ៉ុបបានសម្លាប់មនុស្ស១៤នាក់និងង២០០នាក់រងរបួស។

ការវាយប្រហារគ្រាប់បែកនៅអាកាសយានដ្ឋាន Zaventem កើតឡើងព្រមគ្នាជាមួយនឹងការវាយប្រហារនៅក្នុងស្ថានីយរថភ្លើង Maelbeek ក្នុងទីក្រុងប៊្រុចសែល នោះដែរ។ ប៉ូលិសប៊ែលហ្ស៊ិចបានបញ្ជាក់ ថា ក្រុម IS ជាអ្នកបង្កឲ្យមានការវាយប្រហារហើយ។ អាកាសយានដ្ឋានខាងលើ មានអ្នកដំណើរប្រមាណ២៣លាននាក់ចេញចូលក្នុងមួយឆ្នាំៗ។

៣-វាយប្រហារនៅអាកាសយានដ្ឋាន Domodedovo ក្នុងទីក្រុងមូស្គូ ប្រទេស រុស្ស៊ីកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ ភេរវករម្នាក់បានបំផ្ទុះគ្រាប់បែកនៅកន្លែងរង់ចាំអ្នកដំណើរក្នុងអាកាសយានដ្ឋានមមាញឹកបំផុតក្នុងប្រទេសរុស្ស៊ី។ ការវាយប្រហារនោះបានសម្លាប់មនុស្ស៣៧នាក់និងជាង១៧០នាក់ទៀតរងរបួសក្នុងចំណោមជនរងគ្រោះមានពលរដ្ឋមកពី១៣ប្រទេសផ្សេងគ្នារួមទាំងរុស្ស៊ីផងដែរ។ រដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់ថា ជនវាយប្រហារគ្រាប់បែកអត្តឃាតមានអាយុ២០ឆ្នាំមកពីតំបន់ Caucasus ក្រោយមកមេដឹកនាំភេរវកម្មនៅទីនោះឈ្មោះ Doku Umarov ទទួលស្គាល់ថាជាទង្វើរបស់ក្រុមខ្លួន។ Domodedovo ជាអាកាសយានដ្ឋានមមាញឹកលំដាប់ទី១២នៅលើពិភពលោកដែលមានពលរដ្ឋប្រមាណ៣០លាននាក់បានធ្វើដំណើរក្នុងមួយឆ្នាំៗ។

៤-វាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah ទីក្រុងការ៉ាជី ប្រទេស ប៉ាគីស្ថានកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ ក្រុម តាលីបង់បានក្លែងបន្លំខ្លួនធ្វើជាបុគ្គលិកសន្តិ សុខសម្រុកចូលក្នុងអាកាសយានដ្ឋានអន្តរជាតិ Jinnah ដែលជាអាកាសយានដ្ឋានធំបំផុតរបស់ប៉ាគីស្ថានស្ថិតនៅទីក្រុងកំពុងផែការ៉ាជី។ ការវាយប្រហារនោះបានសម្លាប់មនុស្សរហូតដល់ទៅ២៦នាក់និង១៨នាក់ទៀតរងរបួស។

ភេរវករតាលីបង់បានគប់គ្រាប់បែកនិងបាញ់រះមុនពេលសម្រុចចូលទៅខាងក្នុងអាកាសយានដ្ឋានដើម្បីវាយប្រហារ។ មានការបំផ្ទុះគ្រាប់បែកដល់ទៅ៣លើកកើតឡើង ហើយក្រុមភេរវករ Tehrik-i-taliban នៅប៉ាគីស្ថានប្រកាសទទួលខុសត្រូវពីការវាយប្រហារខាងលើ។

៥-អាកាសយានដ្ឋានអន្តរជាតិ Kandahar ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ មានការវាយប្រហារអត្តឃាតធ្វើឡើងដោយក្រុមតាលីបង់ក្នុងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Kandahar សម្លាប់មនុស្ស៣៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ខ្មាន់កាំភ្លើងតាលីបង់ស្លៀកពាក់ឯកសណ្ឋានយោធាបំពាក់ដោយកាំភ្លើងអាកា៤៧ និងគ្រាប់បែកជាច្រើននាក់សម្រុកចូលក្នុងអាកាសយានដ្ឋានបាញ់ប្រហារតែម្តងនៅពេលនោះមានការប៉ះទង្គិចគ្នាជាមួយក្រុមទាហានណាតូបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើនបាក់ពិសេសពលរដ្ឋស្លូតត្រង់តែម្តង។

៦-វាយប្រហារក្នុងអាកាសយានដ្ឋាន អន្តរជាតិ Aden Adde ក្នុងទីក្រុង Mongadishu ប្រទេសសូម៉ាលី កាលពីថ្ងៃទី១៧ ខែកញ្ញា មានមនុស្ស ២១នាក់ស្លាប់ និងជាង៤០នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារភេរវកម្មធ្វើឲ្យកក្រើកញាប់ញ័រអាកាសយានដ្ឋាន Aden Adde ក្នុងទីក្រុង Mongadishu ប្រទេសសូម៉ាលី។ ភេរវករបានប្រើប្រាស់រថយន្តរបស់ក្រុមការពារសន្តិសុខរបស់អង្គការសហប្រជាជាតិ វាយប្រហារខាងលើ៕

1

2

3

4

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print