ខេត្តពោធិ៍សាត់ ៖ អ្នកភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ឃើញមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវ បន្ទាប់មានការភ្ញាក់ផ្អើលមួយដោយឃើញបុរសម្នាក់ធ្វើអត្តឃាត(ចង.ក)នៅក្រោយផ្ទះ ។
ប្រជាពលរដ្ឋភូមិដដែលឲ្យដឹងទៀតថា សពជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ ឱម ខេមសៅឌី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយពួកគាត់ដែរ ។ សព(ឱម ខេមសៅឌី)ចង.កដោយខ្សែនីឡុង ពណ៌ស ប្រវែងប្រមាណជាង១ម៉ែត្រ ផ្ជាប់ទៅមែកឈើ(ស្នាយ)ក្រោយផ្ទះ ។
ប្រភពព័ត៌មានពីអ្នកភូមិបញ្ជាក់ទៀតថា តាមការបង្ហើបពីក្រុមសមត្ថកិច្ចដែលកំពុងពិនិត្យជាក់ស្ដែង សព(ឱម ខេមសៅឌី)ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ថាមានការពាក់ព័ន្ធករណីផ្សេងៗនោះឡើយ សពអាចបណ្ដាលមកពីធុញទ្រាន់នឹងជីវិតដោយសារឈឺច្រើន សពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន