យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តស្វាយរៀង សូមគោរពអបអរសាទជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»

ចែករំលែក៖

ភ្នំពេញ : យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តស្វាយរៀង សូមគោរពអបអរសាទជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារដ៏ខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី» ។

គោរមងារដ៏ឧដុង្គឧត្តមនេះ គឺជាសក្ខីភាពឥតប្រកែកបានតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា ដែលបាន លះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ក្នុងនាមជាអគ្គមគ្គុទេសក៍ឆ្នើម និងប៉ិនប្រសប់ ដើម្បីបន្តថែរក្សានូវ សុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងបន្តការអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាពិសេស ភាពស្វាមីភក្តិចំពោះ រាជបល្ល័ង្ក ក្រោមព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមបួងសួងដល់ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់រក្សា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន​ ក្លៀវបញ្ញាញាណភ្លឺថ្លា ដើម្បីដឹកនាំនាវាកម្ពុជា អោយកាន់តែសំបូរណ៍សប្បាយរុងរឿង មានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ និងរក្សាបាននូវសុខសន្តិភាពជានិច្ចនីរន្តរន៍៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print