ភ្នំពេញ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ខណៈកំពុងជិះល្បាតនាពេលរាត្រី ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញបុរសម្នាក់ បានលួចគាស់ផ្ទះចូលសំងំបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែប៉ះចាំថ្ងៃស៊យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០ និង០៥នាទី ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១ ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនជាប់ការសង្ស័យម្នាក់ជាក់ស្តែងករណីសង្ស័យ លួចគាស់ផ្ទះយកសម្ភារ(ចូលសំងំក្នុងផ្ទះម្ចាស់ទុកចោល) តាមបញ្ជាលោកស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខណ្ឌទួលគោក និងក្រោមកិច្ចសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចដីឡូត៍លេខ៣១ ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីនាំយកធ្វើការសាក។
ជនជាប់សង្ស័យឈ្មោះ នួន សាម៉ុនថា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ(ជនអាណាថា) (មានសារធាតុញៀន)។
បច្ចុប្បន្នជនជាប់ការសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតាមនីតិវិធី៕ដោយ៖សហការី