Cristiano Ronaldo រកបាន៨៥០គ្រាប់ហើយក្នុងអាជីព

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា វាជា៨៥០គ្រាប់នៃអាជីពបាល់ទាត់ ហើយគ្រាប់បាល់នេះនៅតែបន្តទៀតបន្ទាប់ពីរូបគាត់ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ជួយឲ្យ Al-Nassr យកឈ្នះក្រុមម្ចាស់ Al-Hazm ក្នុង Saudi Pro League រាត្រីឈានចូលកាលពីថ្ងៃអាទិត្យ។

 ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៨ឆ្នាំបានស៊ុតបញ្ចូលទីគ្រាប់ទី៦ក្នុងលីកក្នុង៤ប្រកួត ខណៈដែលអតីតខ្សែប្រយុទ្ធLiverpool កីឡាករ Sadio Mane ក៏រកបាន១គ្រាប់ដែរ និងកំពុងតាមពីក្រោយនៃចំនួនគ្រាប់បាល់នៅ Al-Nassr

 Ronaldo ស៊ុតបញ្ចូលទីបាន២៦គ្រាប់ក្នុង៣០ប្រកួតចាប់តាំងពីផ្ទេរពីក្លិបបិសាចក្រហម Manchester United កាលពីខែធ្នូ។ គាត់បានស៊ុតបញ្ចូលទី៨០០គ្រាប់ក្នុងអាជីពរបស់គាត់កាលពីខែធ្នូ ឆ្នាំ២០២១ នៅ Man United

 Ronaldo ដែលបានស៊ុតបញ្ចូលទីបាន១២៣គ្រាប់ក្នុងជំនួបជាអន្តរជាតិ បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថាការប្រកួតរបស់ក្រុមដ៏អស្ចារ្យមួយទៀត! យើងបន្តធ្វើឱ្យប្រសើរឡើង ៨៥០គ្រាប់អាជីពហើយនៅតែបន្តរាប់ទៀត

 ជ័យ ជម្នះ នេះ ធ្វើ ឱ្យ Al-Nassr មាន ពិន្ទុ លើ ក្រុម Al-Hilal ជា លើក ដំបូង។ គ្រាប់ស៊ុតបញ្ចូលទីរបស់ Aleksander Mitrovic បានធ្វើឱ្យក្រុមនាំមុខក្នុងលីកឈ្នះ លើក្រុម Al-Ittihad កាលពីថ្ងៃសុក្រ ដោយ Karim Benzema ស៊ុតបញ្ចូលទីឱ្យក្រុមម្ចាស់ផ្ទះ។

 ទន្ទឹម នឹង នេះការ ស៊ុត បញ្ចូល ទី២ គ្រាប់ របស់ Moussa Dembele បាន ជួយ ឲ្យក្រុម Al-Ettifaq ទទួល បាន ជ័យ ជម្នះ លើក្រុម Damac ជ័យជម្នះសម្រាប់ Al-Nassr បានពង្រីកការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៤ប្រកួត ខណៈដែលការឈ្នះសម្រាប់ Al-Ettifaq ក្រោមការដឹកនាំរបស់លោក Steven Gerrard បានបញ្ចប់ការរត់មិនឈ្នះ២ប្រកួត។ ក្រុមផ្សេងទៀតដូចជាAl-Ahli ដែលរួមមាន Roberto Firmino, Gabri Veiga, Riyad Mahrez និង Allan Saint-Maximin ត្រូវបានក្រុម Al-Fateh យកឈ្នះ ដែលបណ្តាលឱ្យពួកគេបាត់បង់ពិន្ទុក្នុងការប្រជែងក្រុមកំពួលតារាង (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print