ជិះម៉ូតូលឿនពេក​ ជ្រុលទៅបុករថយន្តស៊េរីទំនេីប Range Rover ពេញទំហឹង បណ្ដាលឱ្យបុរសម្ចាស់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Range Rover ដែលកំពុងបេីកឆ្លងផ្លូវ ចំផ្នែកខាងមុខចំហៀងខាងឆ្វេង យ៉ាង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១២និង២០នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងសង្កាត់និរោធិ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៍ខ្មៅ ពាក់ស្លាកលេខ 1IT-3404 ធ្វេីដំនេីរ បោះពួយ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែជ្រុលទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Range Rover ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2 BK-6633 ដែលកំពុងបេីកឆ្លងផ្លូវ ចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូបោកផ្ទប់និងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ។​ ចំណែកឯ រថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅខាងជំនាញ ចរាចរណ៍ ឲ្យចុះមកវាស់វែងយករថយន្ត និង ម៉ូតូ ទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print