មេធាវីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃនៅតែហត់នឿយ ហើយកំពុងរកវិធីសុំការលើកលែងទោសបន្ថែមទៀត។
កាលពីថ្ងៃទី 5 ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Bangkok Post បានដកស្រង់សម្តីលោក Winyat Chartmontree មេធាវីរបស់លោក Thaksin Shinawatra ដែលបានបញ្ចាក់ថា “ខ្ញុំកំពុងពិចារណាដាក់សំណើបន្ថែមសម្រាប់ការលើកលែងទោសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា” ដោយលើកឡើងពីហេតុផលដែលថាលោកថាក់ស៊ីនមានវ័យចំណាស់និងឈឺធ្ងន់។
មុននេះ កាលពីថ្ងៃទី១ ខែកញ្ញា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យលើកលែងទោស ដោយកាត់បន្ថយការកាត់ទោសលោកថាក់ស៊ីនជាប់ពន្ធនាគារពី៨ឆ្នាំមកសល់តែ១ឆ្នាំ។ ជម្រើសដែលលោក វីនយ៉ាត បានលើកឡើងគឺការស្នើសុំលើកលែងទោសរួមជាមួយអ្នកទោសជាច្រើននាក់ទៀត។
យោងតាមលោក Winyat ការលើកលែងទោសជាទូទៅអាចត្រូវបានអនុវត្ត ប្រសិនបើអ្នកទោសបំពេញតាមលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់កែតម្រូវ ឬបទប្បញ្ញត្តិរបស់ក្រសួងយុត្តិធម៌។
លោក វីនយ៉ាត បាននិយាយថា វាអាចទៅរួចដែលលោកថាក់ស៊ីននឹងត្រូវបានលើកលែងទោសនៅពេលដែលលោកដាក់ពាក្យសុំលើកលែងទោសជាទូទៅ។ បន្ទាប់មក លោកថាក់ស៊ីន នឹងត្រូវដាក់ឲ្យនៅធ្វើការសាកល្បង ហើយប្រហែលជាត្រូវពាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិក។
លោក Winyat បាននិយាយថា “ក្នុងនាមជាមេធាវី ប្រសិនបើលោកថាក់ស៊ីន បំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារសិទ្ធិរបស់គាត់ ដូចអ្នកទោសដទៃទៀតដែរ”៕ ដោយធីរីណា
រូបថត:AFP