នគរបាលខណ្ឌដូនពេញ ចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស​ផ្សេងៗ​ ពិសេសបទល្មើសលួច​ ឆក់​ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅព្រឹកថ្ងៃទី​០៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្តចុះល្បាតពេលរាត្រីដើម្បីទប់ស្កាត់បទល្មើស​ផ្សេងៗ​ ពិសេសបទល្មើសលួច​ ឆក់​ ប្លន់ និងក្រុមក្មេងទំនើងជិះម៉ូតូបំពាក់បំពង់សុីម៉ាំងសម្លេងខ្លាំង​ដែលបង្កការ​រំខានដល់ប្រជាពលរដ្ឋ។

ប្រភពដដែលបន្តថា​ នៅវេលាម៉ោង​ ២រំលងអធ្រាតឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងក្រុមប្រដេញ​ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងប៉ុស្តិរដ្ឋបាល​ នៃអធិដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញធ្វើសកម្មភាពល្បាតទប់ស្កាត់បទល្មើស​ ព្រហ្មទណ្ឌគ្រប់ប្រភេទ ពិសេសបទល្មើសឆក់ ក្រុមក្មេងទំនើង ម៉ូតូបំពង់សម្លេង(សុីម៉ាំងប្រែន) នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការនោះ​ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ពិសេស បន្តអនុវត្តតួនាទី ភារកិច្ចល្បាតតាមគោលដៅ ត្រៀមអន្តរាគមន៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង​។

...

គួរបញ្ជាក់ថា​ ដេីម្បីគ្រប់គ្រងសភាពការណ៍នេះបាន​ កម្លាំងអធិការដ្ឋានដូនពេញ​ បានប្រេីប្រាស់​ នូវវិធានការបង្ការជាមុនចំពោះសមាសភាពដែលមានការសង្ស័យ​ ហើយកម្លាំងជំនាញ​បានឃាត់ខ្លួន​យុវជន​ យុវតី​ ដែលកំពុងប្រមូលផ្តុំយកមកធ្វេីការសាកសួរ​ និងធ្វេីការត្រួតពិនិត្យលេីមធ្យោបាយដែលមិនមានស្លាកលេខ​ និងស្លាកលេខខុស​ប្រក្រតី ព្រមទាំង​ធ្វើកិច្ចសន្យា និងកសាងសាវតាជាតិ​ ទុកងាយស្រួល​ បើសិនសមាសភាពខាងលើបង្ការបទល្មើស គឺមន្រ្តីជំនាញងាយស្រួលគ្រប់គ្រងនូវអត្តសញ្ញាណបាន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print