សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកតា៨៩ឆ្នាំដែលធាក់ស៊ីក្លូនោះចូលជួប ព្រមទាំងបំពេញតាមបំណងប្រាថ្នារបស់លោកតាថែមទៀតផង ។
សូមបញ្ជាក់ថា លោកតាអាយុ 89ឆ្នាំម្នាក់ មកពីខេត្តស្វាយរៀង ប្រកបមុខរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ដើម្បីយកកម្រៃបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត ដោយជួលសុីក្លូគេក្នុងមួយថ្ងៃថ្លៃ ៤ពាន់រៀល។ លោកតា មានកូនចំនួន៨នាក់ ឯកូនច្បងគេមានអាយុ៦០ឆ្នាំ ។
លោកតាគ្មានកន្លែងស្នាក់នៅសមរម្យនោះទេ គឺដើរជ្រកកោនដេកតាមសំយ៉ាបផ្ទះគេរៀងរាល់រាត្រី ។
បំណងប្រាថ្នាចុងក្រោយនៃជីវិតរបស់លោកតា គឺចង់ជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយសុំលុយចំនួន១ពាន់ដុល្លារ ដេីម្បីយកទៅធ្វេីផ្ទះស្នាក់នៅសម្រាប់ជីវិតចុងក្រោយនៅឯខេត្តស្វាយរៀង ។
សម្តេចតេជោហ៊ុន សែន បានអនុញ្ញាតឲ្យលោកតាធាក់ស៊ីក្លូអាយុ៨៩ឆ្នាំម្នាក់នេះចូលជួប និងបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនដល់លោកតាផងដែរ ដូចមានវីដេអូខាងក្រោម៖
https://www.facebook.com/hunsencambodia/videos/1043648242350339/
ដោយ៖ សុខ ខេមរា