អភិបាលរងខណ្ឌដង្កោចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវចូលសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងនឹងណែនាំប្រជាពលរដ្ឋរុះរើសសម្ភារប៉ះពាល់ដល់ការធ្វើផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទទួលបានផ្លូវបេតុងដែលមានគុណភាពល្អ​ នឹងជៀសវាងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដោយប្រការណាមួយ​ ជុំវិញការស្ថាបនា​ ផ្លូវបេតុងចូលសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង​ នោះអាជ្ញាធរខណ្ឌដង្កោតែងតែយកចិត្តទុក្ខដាក់​ ចុះពិនិត្យការស្ថាបនា​ញឹកញាប់​ នឹងចុះណែនាំនឹងជូនដំណឹងបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ​អោយរុះរើសនៅសម្ភារ​ ឬក៏របសរបរផ្សេងចដញ ដើម្បីងាយស្រួលដល់ការស្ថាបនាផ្លូវ។

...

​ ជាក់ស្តែងនៅព្រឹកថ្ងៃទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦នេះ​ លោក​ ចេង​ មុនីរ៉ា​ អភិបាលរងខណ្ឌដង្កោបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការនឹងវាស់វែង​ ត្រង់ចំណុចផ្លូវដែលកំពុងស្ថាបនា​ ។ ក្នុងនោះលោកអភិបាលរងបានអោយដឹងថា​ ផ្លូវបេតុងដែលត្រូវ​ស្ថាបនាមានទំហំ​ ទទឹង​ ៣០​ ម៉ែត្រ​ បណ្តោយ​ ​ ៦៥៣​ ម៉ែត្រ​ កម្រាស១តឹកន្លះ​ ប៉ុន្តែស្ថាបនាជាដំណាក់កាលបន្តបន្ទាប់​ ដោយដំណាក់ទី១​ ស្ថាបនា​ ផ្លូវបេតុង​ ទទឹង៧​ ម៉ែត្រ​ បណ្តោយ​ ​ ៦៥៣​ ម៉ែត្រ​សិននឹងដំណាក់កាល​បន្ទាប់​ដាក់លូអមសងខាង​ ផ្លូវ​ ២ម៉ែត្រ​ មុខកាត់១ម៉ែត្រ​ ហើយដំណាក់បន្ទាប់ក្រោយពីប្រជាលរដ្ឋររុះរើសសំយ៉ាតផ្ទះ​ ឬក៏របស់ផ្សេងៗដែលប៉ះផលដល់ការស្ថាបនាផ្លូវចេញអស់នោះ​ អាជ្ញាធរស្ថាបនាអោយត្រូវនឹងស្តង់ដាដែលបានកំណត់​ គឺ​ ទទឹង​ ៣០​ ម៉ែត្រ​ បណ្តោយ​ ​ ៦៥៣​ ម៉ែត្រ​ កម្រាស១តឹកន្លះ​ ។

ក្នុងឱកាសខាងលើលោកអភិបាលរងបានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាផ្លូវបេតុងនេះ​ ត្រូវគោរពតាមកិច្ចសន្យា​ នឹងធ្វើទៅតាមស្តង់ដា​ មិនត្រូវធ្វើដោយមានកិបកេងនាំអោយផ្លូវឆាប់ខូចនៅពេលស្ថាបនារួច​ ៕

image

image

image

image

image

ដោយ៖ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print