ជីកចាក់គ្រឹះសង់កាសីុណូ និងសណ្ឋាគារ ជីង ផី​ ប្រទះឃើញគ្រាប់៦០និង៨០មីល្លិម៉ែត្រ ចំនួន៣៨គ្រាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្មករសំណង់នៅ ការដ្ឋានជីកគ្រឹះដើម្បីសាងសង់កាសីុណូ និងសណ្ឋាគារយីហោ ជីង ផី បានប្រទះ ឃើញគ្រាប់ប្រភេទ៦០និង៨០មីល្លិម៉ែត្រ ជាបន្តបន្ទាប់សរុបប្រមាណ៤៨គ្រាប់ ។

...

កម្មករសំណង់ម្នាក់ក្នុងចំណោមកម្មករ នៅក្នុងការដ្ឋានជីកគ្រឹះសាងសង់កាសីុណូ និងសណ្ឋាគារនេះបានឲ្យដឹងថា កាលពី វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានប្រទះឃើញ គ្រាប់ចំនួន៦គ្រាប់នៅពេលដែលក្រុម កម្មករជីករណ្តៅដើម្បីបុកគ្រឹះសាងសង់ សណ្ឋាគារនិងកាសីុណូ ។ គ្រាប់ដែលប្រទះ ឃើញនេះរូបគាត់ពុំដឹងថា ជាប្រភេទគ្រាប់ អ្វីនោះទេ តែបើតាមអ្នកស្គាល់និយាយថា គ្រាប់ដែលកម្មករប្រទះឃើញនេះជាប្រភេទ គ្រាប់៦០និង៨០មីល្លិម៉ែត្រសង្ស័យបន្យល់ ទុកតាំងពីសម័យ លន់ នល់ មកម្ល៉េះ ។

កម្មករសំណង់ម្នាក់ទៀតបានឲ្យដឹង ដែរថា កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះកម្មករ ក៏បានប្រទះឃើញគ្រាប់ប្រភេទដូចគ្នានេះ ចំនួន៣២គ្រាប់ផងដែរនៅពេលដែលកម្ម ករនាំគ្នាជីករណ្តៅដើម្បីបុកគ្រឹះ ។

គួរបញ្ជាក់ថា ការដ្ឋានសាងសង់កាសីុ ណូនិងសណ្ឋាគារយីហោជីង ផី នេះស្ថិត នៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ សីហនុ ។ គ្រាប់ដែលបានប្រទះឃើញទាំង ពេលមុននិងពេលក្រោយសមត្ថកិច្ចបាន រក្សាទុកយ៉ាងហ្មត់ចត់ដើម្បីទុកប្រគល់ឲ្យ មន្ត្រីសីុម៉ាក់យកទៅរក្សាទុកដើម្បីជាសុវត្ថិ ភាព ។

បើតាមប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានឲ្យដឹងដែរថា នេះមិនមែនជាលើកទី១ ទេដែលការជីករណ្តៅបុកគ្រឹះធ្វើផ្ទះ សណ្ឋា គារ ឬកាសីុណូបានប្រទះឃើញយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ហើយបានប្រគល់ឲ្យមន្ត្រីសីុ ម៉ាក់ជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា នៅខេត្តព្រះសីហនុកាល ពីសម័យសង្គ្រាមតំបន់មួយចំនួនត្រូវបាន កម្លាំងយោធាឈរជើង និងបន្សល់ទុកនៅ ឃ្លាំងគ្រាប់មួយចំនួនរាប់ទាំងគ្រាប់ដែល បានបាញ់តតាំង ហើយមិនផ្ទុះកប់នៅក្នុង ដី ។ បញ្ហាការសេសសល់គ្រាប់មិនទាន់ ផ្ទុះនេះផងដែរប្រជាពលរដ្ឋពិសេសក្រុម កម្មករសំណង់ក៏មានក្តីបារម្ភផងដែរដល់ អាយុជីវិតពេលដែលជីករណ្តៅផ្សេងៗ ដែលនាំឲ្យប៉ះផ្ទុះបន្តគ្រោះថ្នាក់ ។ ដូច្នេះ ពួកគាត់ទទូចស្នើឲ្យមន្ត្រីជំនាញសីុម៉ាក់ បង្កើននិងចុះត្រួតពិនិត្យនៅតំបន់មួយចំនួន ដែលមិនទាន់បើកការដ្ឋានដើម្បីបញ្ចៀស ការគ្រោះថ្នាក់ ៕

abe

se

ses-2

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print