ព្រមានបិទទីតាំងសិប្បកម្មធ្វើគុយទាវរបស់ លោកពុំ ម៉ុង ក្រោយពីរកឃើញមានសារធាតុ គីមី

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មន្ត្រីកាំកុងត្រូលសហ ការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មក្រោមការ សម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ព្រមានបិទសិប្បកម្មផលិតគុយទាវមួយ កន្លែងបន្ទាប់ពីរកឃើញការផលិតមាន ដាក់ជាតិគីមីយកទៅចរាចរណ៍លើទីផ្សារ ក្នុងស្រុកស្ទោង ។

...

ការចុះព្រមានបិទសិប្បកម្មធ្វើគុយទាវ ខាងលើនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៦ ហើយបានឲ្យថៅកែធ្វើកិច្ចសន្យាបញ្ឈប់ការផលិតគុយទាវប្រើ ជាតិគីមីបន្តទៀតដែលនាំឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីកាំកុងត្រូលបានឲ្យដឹងថា នៅពេល ចុះត្រួតពិនិត្យនោះបានរកឃើញគុយទាវ ដែលផលិតរួចចំនួន៧៩គីឡូក្រាមហើយ នៅក្នុងសរសៃគុយទាវមានសារធាតុគីមី ជាតិអាបូរ៉ាក់និងម្សៅសារធាតុបូរ៉ាក់ចំនួន២ធុងត្រូវបានរឹបអូស ។ ក្នុងនោះមន្ត្រីកាំកុង ត្រូលនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តក៏បានរក ឃើញគុយទាវដឹកចេញពីសិប្បកម្មមួយ នេះយកទៅចរាចរណ៍នៅលើទីផ្សារស្រុក ស្ទោងផងដែរ ។

លោក លី ចក់ មន្ត្រីមន្ទីរពាណិជ្ជកម្ម ខេត្តបានឲ្យដឹងថា ម្ចាស់សិប្បកម្មផលិត គុយទាវខាងលើនេះមានឈ្មោះ ពុំ ម៉ុង ហើយទីតាំងនេះស្ថិតនៅភូមិកំពង់ចិនត្បូង ឃុំឈើទាល ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្រោយពីរកឃើញការផលិតគុយទាវមានដាក់និងប្រើសារធាតុគីមីដែលនាំឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋនោះសមត្ថកិច្ចបានឲ្យ ម្ចាស់សិប្បកម្មខាងលើនេះធ្វើកិច្ចសន្យាបញ្ឈប់ការផលិតគុយទាវដោយប្រើដាក់សារធាតុគីមីបន្តទៀតនាំឲ្យអ្នកបរិភោគខូចសុខភាព ។

ដោយឡែកលោក សាយ ណូរ៉ា ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ប្រសិនបើម្ចាស់សិប្បកម្ម បន្តផលិតសរសៃគុយទាវដាក់ប្រើម្សៅសារធាតុគីមី ហើយបើ សមត្ថកិច្ចនិងមន្រ្តីជំនាញរកឃើញនឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ ។

លោក លៀង សុភា មន្ត្រីកាំកុងត្រូល បានឲ្យដឹងដែរថា សរសៃគុយទាវបន្ទះធំ ដែលមិនទាន់ហាន់ចេញជាសរសៃល្អិតៗ ចំនួន៧៩គីឡូក្រាមដែលរឹបអូសបាននិង យកទៅបំផ្លាញចោលក្រោយរកឃើញ សារធាតុគីមី ។

ប្រជាពលរដ្ឋនៅស្រុកស្ទោងបានឲ្យ ដឹងថា ទីតាំងសិប្បកម្មផលិតគុយទាវនេះ បានដំណើរការផលិតជាយូរឆ្នាំមកហើយៗ គុយទាវរបស់ថៅកែ ពុំ ម៉ុង មិនមែនយក ទៅចរាចរណ៍តែលើទីផ្សារស្ទោងមួយនោះ ទេ គឺនៅមានអ្នកមកទទួលទិញយកទៅ លក់តាមហាងនានាក្នុងខេត្តកំពង់ធំនិង ខេត្តផ្សេងទៀតផង ៕

abc-7

abc

abc-1

abc-3

abc-4

ដោយ៖ ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print