Fernandes រកបាន១គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះស្លូវ៉ាគីឈរលេខ១ក្នុងពូល

ចែករំលែក៖

ប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានអបអរជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់១គ្រាប់ខណៈដែលព័រទុយហ្គាល់បានផ្តួលស្លូវ៉ាគី ១ទល់០ ដើម្បីធ្វើឱ្យក្រុមព័រទុយហ្គាល់ឈ្នះ៥ដងក្នុង៥ប្រកួតនៃវគ្គជម្រុះ Euro 2024 នេះ។

 Fernandes ដែល មាន អាយុ២៩ឆ្នាំ កាល ពី ថ្ងៃ សុក្រ បាន វាយ បក នៅ មុន ពេល ចប់ តង់ ទី មួយ ជាមួយ នឹង ការ ស៊ុត បាល់បញ្ចូល ទី យ៉ាង ល្អ នៅ ជ្រុងម្ខាងក្នុងនាទីទី៤៣។។ គាត់ស្ទើរតែទទួលបាន Assist មួយគ្រាប់ទៀតនៅពេលដែលគាត់បង្កើតឱកាសឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែខ្សែប្រយុទ្ធជើងចាស់រូបនេះបានស៊ុតខុសគោលដៅ។

ជ័យជម្នះនេះមានន័យថា ព័រទុយហ្គាល់កំពុងឈរកំពូលតារាងពូល J ដោយមាន១៥ពិន្ទុពី៥ពិន្ទុ។ រីឯស្លូវ៉ាគីឈរលេខ២ក្នុងតារាងមាន១០ពិន្ទុ ខណៈដែលពួកគេបានរងបរាជ័យជាលើកដំបូងក្នុងវគ្គជម្រុះនេះ។

ការប្រកួតបន្ទាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមភ្ញៀវលុចហ្សាំបួរនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណៈដែលក្រុមស្លូវ៉ាគីនឹងប៉ះក្រុមភ្ញៀវ Liechtenstein នៅថ្ងៃជាមួយគ្នានេះដែរវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ៕ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print