រោងសិប្បកម្មកែច្នៃកៅអីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះ ទាំងស្រុងនៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងរោសិប្បកម្មកែច្នៃកៅអីមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​ ០៩និង៥០នាទីយប់ ថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសិប្បកម្មកែច្នៃកៅអី ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំង​ ឈ្មោះសុខា វិសាល ភេទ ប្រុស
អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ: ម្ចាស់សិប្បកម្ម។
ទីតាំងខាងលេី​ មានទំហ៊ុំ១០ម៉ែត្រ​ X៣០​ ជាប្រភេទសំណង់: ដែកប្រក់ស័ង្កសី ។

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីទទួលបានព័ត៌មានភ្លានកម្លាំងក្រុមពន្លតនិងបង្ការគ្រោះអគ្គិភ័យចេញរថយន្តជាច្រេីនគ្រឿងដេីម្បីចុះទៅអន្តរាគមន៍ភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រឿងអគ្គិភ័យខាងលេីសមត្ថកិច្ចប្រេីប្រាស់ -​រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២៤ឡាន ស្មើរនឹង ៩៦ម៉ែត្រគូប ។
រថយន្តជំនួយ:រថយន្តក្រសួងមហាផ្ទៃចំនួន០៣គ្រឿង ពុំបានប្រើប្រាស់ទឹក ។
រថយន្តសាលាខណ្ឌច្បារអំពៅចំនួន ០១គ្រឿងប្រើប្រាស់ទឹកចំនួន ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប ។
រថយន្តទីក្រុងនរាចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប ។
រថយន្តបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង ១២ម៉ែត្រគូប ។
​រហូតទៅដល់ម៉ោង ១១នឹង ៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែលទេីបអាចគ្រប់គ្រងបានទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ​ និងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡេីយ។

...

ចំពោះទីតាំងខាងលេីត្រូវបានអគ្គិភ័យឆាបឆេះសម្ភារៈទាំងស្រុង​ ដោយឡែកមូលហេតុវិញសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print