ភ្នំពេញ៖ ទីតាំងបើកល្បែងស៊ីសង១ កន្លែង(ហ្គេមបាញ់ត្រី)និងមានការសេព គ្រឿងញៀនផងដែរនោះត្រូវបានកម្លាំង នគរបាលខណ្ឌឫស្សីកែវឆ្មក់ចូលបង្ក្រាបជាលើកទី២ បន្ទាប់ពីរយៈពេលប៉ុន្មានខែ មុនបានបង្ក្រាបម្តងរួចមកហើយតែអ្នកបើក ល្បែងសីុសងខាងលើនេះនៅតែមិនរាង ចាល។
ការបង្ក្រាបល្បែងសីុសងខុសច្បាប់ជា ប្រភេទទូហេ្គមបាញ់ត្រីរបស់សមត្ថកិច្ចខាង លើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុមទី៩ ភូមិទួល សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយជាលទ្ធផលនៃការបង្ក្រាបរបស់សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះ មានស្ត្រីម្នាក់ជាអ្នកដាក់ពុងគិតលុយសីុ សង។
បើសិនជានិយាយអំពីល្បែងស៊ីសង រាប់បញ្ចូលទាំងកន្ទុយលេខមានច្រើនស្ទើរតែរាប់មិនអស់នៅក្នុងអាណាចក្រខណ្ឌឫស្សីកែវហើយក៏មិនមែនមានតែនៅក្នុង សង្កាត់ទួលសង្កែមួយប៉ុណ្ណោះទេ សង្កាត់ ឫស្សីកែវ ក៏ដូចសង្កាត់ផ្សេងៗទៀតក៏ច្រើន ស្កេះស្កះផងដែរ។ ប៉ុន្តែមានទីតាំងមួយ ចំនួនហាក់បីដូចជាត្រូវផ្លែត្រូវដងជាមួយ នឹងសមត្ថកិច្ច កន្លែងខ្លះត្រូវបានបង្ក្រាប ខ្លះទៀតនៅបើកយ៉ាងគគ្រឹកគគ្រេង។
ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ បានទទូចម្តងហើយម្តងទៀតសុំឲ្យគណៈ អភិបាលខណ្ឌឫស្សីកែវលោក ជា ពិសី មេត្តាចាត់វិធានការក្តៅចំពោះករណីខាង លើនេះផង បើមិនដូច្នេះទេបទល្មើសនៅ តែមានកើតដោយសារតែការប្រើប្រាស់ គ្រឿងញៀន ការលេងល្បែងសីុសងជា ដើម ៕
ដោយ៖ អរុណរះ