ភ្នំពេញ៖ ប្រព័ន្ធលូនិងផ្លូវក្នុងខណ្ឌសែនសុខមួយចំនួនត្រូវបានអាជ្ញាធរចុះធ្វើការស្ថាបនានិងបាញ់ទឹកលាងសំអាតដើម្បីជាកាឆ្លើយតបតាមសំនូមពរពីប្រជាពលរដ្ឋដែលសុំអោយអាជ្ញាធរសង្កាត់ខណ្ឌជួយដាក់លូនៅតាមសង្កាត់មួយចំនួនក្នុងខណ្ឌដែលកន្លងមកមានទឹកជនលិចព្រោះតែប្រព័ន្ធលូតូចនិងជុសជុលផ្លូវដែលខូចខាត។
ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកថ្លានាពេលកន្លងមកបានរងនូវការលិចលង់ពេលរដូវវស្សាព្រោះតែនៅតំបន់ខ្លះការដាក់លូតូចធ្វើអោយទឹកហូមិនទាន់រយៈពេលជាច្រើនឆ្នាំហើយគឺតាំងពីជំនាន់អតីត លោកឃួង ស្រេង ជាអភិបាលខណ្ឌរហូតមកដល់លោក លី សាវេត អតីតជាអភិបាលខណ្ឌមកនៅតែមិនមានដំណោះស្រាយ។
ជាការឆ្លើយតបតាមសំនូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាកខាងលើនាពេលកន្លងមក លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានដឹកនាំមន្ត្រីថ្នាក់ក្រោមរបស់លោក បំពេញការងារតាមមូលដ្ឋាន ដែលនៅពេលព្រឹកដឹកនាំបេីកការដ្ឋានស្ថាបនាប្រព័ន្ឋលូរំដោះទឹកជំនន់ភ្លៀង និងនៅពេលយប់ដឹកនាំលោកចៅសង្កាត់ទាំងអស់ចំនួន៤មកបោសសំអាតផ្លូវសាធារណះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។
សកម្មភាពរបស់ លោក បុឹល កុសល ក្រោយពេលមកបំរេីការងារនិងគ្រប់គ្រងនៅខណ្ឌសែនសុខ បានធ្វេីអោយប្រជាពលរដ្ឋក្នងមូលដ្ឋាន រួមទាំងមន្ត្រីរាជការទាំងអស់មានការចាប់អារម្មណ៍ជាខ្លាំងនិងកោតសរសេីរផងដែរ ដោយសារសកម្មភាពរបស់លោកមិននៅស្ងៀម ជាប់រវល់បំពេញការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋានរហូតដេីម្បីបំរេីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
តួយ៉ាងគិតតែក្នុងរយះពេល២សប្តាហ៍ចុងក្រោយនេះ លោក បុឹល កុសល បានសម្ពោធបេីកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែនៅសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃសៅរ៍ នេះ ហេីយនៅដេីមសប្តាហ៍នេះកាលពីព្រឹកថ្ងៃម្សិលមិញ( ថ្ងៃទី ២៩ ០៦ ២០១៦) លោកអភិបាលបាន
សម្ពោធបេីកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែទៀត នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រំាងធ្នង់ហេីថ្ងៃនេះ(ថ្ងៃទី៣០ ០៦ ២០១៦) លោកបានមកសម្ពោធបេីកការដ្ឋាន ស្ថាបនាប្រព័ន្ឋលូ១ខ្សែទៀត នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ហេីយនៅថ្ងៃដដែលនេះបានដឹកនាំ
លោកចៅសង្កាត់ទាំងអស់រួមទាំងមន្ត្រីថ្នាក់ក្រោមរបស់លោកមកនាំគ្នាបោសសំអាតផ្លូវហាយណូយនៅវេលាម៉ោង៧យប់បន្ទាប់ពីពេលថ្ងៃបំពេញការងារនៅក្នុងបន្ទប់ការិយាល័យរបស់លោក ជាធម្មតានោះ ។ ទាំងអស់នេះជាសកម្មភាពថ្នាក់ដឹកនាំគំរូរបស់មន្រ្តីរាជការនៅក្នុងខណ្ឌសែនសុខ ដែលចៅសង្កាត់ទាំងអស់ត្រូវមេីលគំរូតាមនោះ៕
ដោយ៖ តុង សីហា