ភ្នំពេញ : ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់រវៀងឆ្អឹងកងខ្នង។ វាជាបច្ចេកទេសទាញពន្លាតឆ្អឹងកងខ្នងដែលគាបសង្កត់លើគ្នា ដោយប្រើប្រាស់ដោយតុម៉ាស៊ីនទាញបែបវិទ្យាសាស្ត្រទំនេីប បន្ទាប់ពីការព្យាបាលដោយចលនាបន្ធូរសាច់ដុំសសរឆ្អឹងខ្នងចង្កេះ។
ក) ការប្រើបច្ចេកទេសនេះ សំរាប់ព្យាបាលលើជំងឺមួយចំនួនដូចជា៖
– ការលៀនទ្រនាប់ឌីសឆ្អឹងខ្នង (Hernie discale)
– គាបសង្កត់ឈឺសរសៃស្យ៉ាទីគ (Sciatique)
– ទ្រនាប់ឌីសរិចរិល (Dégénération discale)
– ការគាបសង្កត់លើឬសសរសៃប្រសាទ (compression des racines nerveuses)
– ជំងឺឈឺចង្កេះផ្សេងទៀត
ខ) ប្រសិទ្ធភាព៖
– នៅពេលទាញបង្ហើបការគាបសង្កត់ទ្រនាប់ឌីស វាធ្វើឲ្យឌីសមានឱកាសបឺតស្រូបជាតិទឹក និងចំណីអាហារមកចិញ្ចឹម ក្នុងការពង្រីកខ្លួនមកសភាពដើមវិញ និងបង្កើនចលនាឈាមរត់នៅម្ដុំឈឺចាប់ ។
– ក្នុងគោលបំណងបំបាត់ការគាបសង្កត់ទ្រនាប់ឌីសឆ្អឹងខ្នង និងបំបាត់ការឈឺចាប់ចង្កេះ និងជើង។
ការព្យាបាលនេះ គេហៅថាជាបច្ចេកទេសបំបាត់ការគាបសង្កត់ដោយមិនវះកាត់ (thérapie de décompression non chirurgicale) ។
បើបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកព្យាបាលដោយចលនាជាមួយអ្នកជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សហការី