សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត បានបង្ហោះ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតពាក់ព័ន្ធអំពើហឹង្សានៅស្រុកកំពង់ត្រាច។ លោកបន្តថា, ហើយសូមបងប្អូនសាធារណៈជនរង់ចាំសេចក្តីបំភ្លឺព័ត៌ មានបន្ថែមរបស់សាលាដំបូងខេត្តកំពតមួយទៀតដើម្បីអោយកាន់តែច្បាស់ក្នុងករណីហឹង្សាខាងលើនេះ។ 12.09.23 ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញផេកហ្វេកប៊ុកឈ្មោះ Business Advisor បានបង្ហោះវីដេអូមានរយៈពេល៤.៣៣នាទី កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សា នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ។

ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបំភ្លឺជូនសាធារណជន ដូចខាងក្រោម៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្រឹស នៃអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច បានទទួលពាក្យបណ្ដឹងពីឈ្មោះ អូន ធារ៉ា ភេទស្រី អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត បានប្ដឹងឈ្មោះ ប្រាំង នួន ភេទស្រី អាយុ ៤៧ឆ្នាំ (ម្ដាយ) និងឈ្មោះ ម៉េង ងៀន ភេទស្រី អាយុ ២៤ឆ្នាំ (កូន) រស់នៅភូមិ-ឃុំ ជាមួយគ្នា ។

ក្រោយពេលទទួលពាក្យបណ្តឹងខាងលើ សមត្ថកិច្ចយើងបានគោរពសុំគោលការណ៍ពី លោក ព្រះរាជអាជ្ញ អមសាលាដំបូងខេត្តកំពត ដើម្បីឃាត់ខ្លួនជនសង្ស័យ ប៉ុន្តែកំឡុងពេលនោះ ដោយសារការ រីករាលដាលនៃជំងឺកូវីដ-១៩ កម្លាំងជំនាញ បានកសាងសំណុំរឿងដើម្បីធ្វើការស៊ើបអង្កេតបឋម ជុំវិញ រឿងហេតុនេះមុនធ្វើការឃាត់ខ្លួន ។

ក្រោយពីទទួលបានសំណុំរឿងពីអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើលិខិតស្នើសុំបើកការស៊ើបអង្កេត ករណីហិង្សាដោយ ចេតនា ទៅ លោកព្រះរាជអាជ្ញ អមសាលាដំបូងខេត្តកំពត ប៉ុន្តែករណីនេះ អយ្យការអមសាលាដំបូង ខេត្តកំពត ទទួលចាត់ការដោយខ្លួនឯង ដោយយោងតាមដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ជាលទ្ធផលនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពត បានចេញសាលក្រមព្រហ្មទណ្ឌ កំណត់ឱ្យជនជាប់ចោទឈ្មោះ ម៉េង ងៀន ភេទស្រី អាយុ ២៦ឆ្នាំ ជាប់ចោទពីបទហិង្សាដោយចេតនា បាន សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ចំនួន ០១(មួយ)ឆ្នាំ តែទោសនេះត្រូវព្យួរធម្មតា និងបង្គាប់ឱ្យ ជនជាប់ចោទ សងសំណងជាប្រាក់ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ។

ស្នងការដ្ឋាននគរបាលខេត្តកំពត សូមបញ្ជាក់ជូនមិត្តអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គម ឱ្យបានជ្រាបថា ករណីនេះអ្នកនាំពាក្យរបស់សាលាដំបូងខេត្តកំពត នឹងធ្វើសេចក្តីបំភ្លឺព័ត៌មានលម្អិត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print