លួចយកក្បាលម៉ាស៊ីនបូមទឹករបស់អ្នកដទៃពីក្នុងចម្ការនៅស្រុកភ្នំព្រឹកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការ​រងផែនការងារនគរបាលព្រហ្មទណ្ឌ​ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងផ្នែកជំនាញជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល ស្រាវជ្រាវ​រហូតឃាត់ខ្លួន ជ​ន​សង្ស័យឈ្មោះ រ៉េត រិត ភេទប្រុ​ស អាយុ៣៦ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំ​ដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខ របរកម្មករនិងជនសង្ស័យឈ្មោះអយ គឹមស៊នភេទប្រុស អាយុ​៣០ ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ សង្ស័យជាប់ពាក់ព័ន្ធករណីលួច (ក្បាលម៉ាស៊ីនបូមទឹក) ដោយដកហូតវត្ថុតាង ក្បាលម៉ាស៊ីនបូមទឹក១គ្រឿង ។

សូមជម្រាបជូនថានៅព្រឹកថ្ងៃទី​១២ខែ​កញ្ញា​ ឆ្នាំ២​០​២៣​ ជនរងគ្រោះឈ្មោះ ខេង ធី ភេទស្រី អាយុ ៤៦ ឆ្នាំ រស់ នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្ត​បាត់ដំបង មុខរបរកសិករ ត្រូវជនសង័្សយលួចយកក្បាលបូមទឹករបស់ខ្លួន ដែលភ្ជាប់ជាមួយម៉ាស៊ីនបូមទឹកទៅបាត់​ ហេីយ​ពេលដឹងថាបាត់ ជនរងគ្រោះប្តឹងមក​សសមត្ថកិច្ចនគរបាល។ផ្អែកលេីបណ្តឹងនេះទេីប​នគរបាលស្រា​វជ្រាវ
រហូតឈានទៅឃាត់​ខ្លួននិងដកហូតវត្ថុតាងខាងលេី​ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក។

តាមចម្លើយសារភាពរបស់ជនស​ង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជា បានធ្វើសកម្មភាព លួចយកក្បាលបូមទឹក របស់ជនរងគ្រោះ នៅចំណុចចំការ​មៀន ពិតប្រាកដមែន ។

...

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមក​កាន់ការិយាល័យជំ នាញនៃស្នងការដ្ឋានន​គរបាលខេត្ត បាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់​ រីឯសម្ភារ: របស់ជនរងគ្រោះប្រគល់ជូនគាត់វិញហេីយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print