រដ្ឋលេខាធិការប្រចាំការ ចេញលិខិត ស្ដីពីសំណើសុំតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ និងឯកសារពាក់ព័ន្ធការងារបុគ្គលិក របស់ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ : រដ្ឋលេខាធិការប្រចាំការ របស់ក្រសួងមហាផ្ទៃ ចេញលិខិត ស្ដីពីសំណើសុំតែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ និងឯកសារពាក់ព័ន្ធការងារបុគ្គលិក របស់ អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ។

យោង ៖ អនុក្រឹត្យលេខ២៧៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្តីពីការបង្កើតអគ្គនាយកដ្ឋាន ធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ ។

សេចក្តីដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ ក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងបុគ្គលិកក្នុងក្របខណ្ឌមន្រ្តី នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ។

ក្នុងន័យនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពលើការគ្រប់គ្រង ដឹកនាំ និងបង្កលក្ខណៈកាន់តែងាយ ស្រួលបានឆាប់រហ័សលើលំហូរការងារបុគ្គលិក សូម ឯកឧត្តម លោកជំទាវ មេត្តាលើកសំណើតាម ឋានានុក្រមគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ដោយបញ្ចូនត្រង់ទៅអគ្គនាយកដ្ឋានធនធានមនុស្ស ។

អគ្គនាយកដ្ឋានធនធានមនុស្ស ត្រូវបន្តនីតិវិធីតាមរយៈ ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានធនធានមនុស្ស រួចបញ្ជូនមកខុទ្ទកាល័យ ដើម្បីគោរពជូន ឯកឧត្តមអតិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ មេត្តាចូលរួមអនុវត្តតាមខ្លឹមសារសេចក្តី ជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយប្រសិទ្ធភាព ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print