ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានចុះរឹតបន្តឹងច្បាប់ចរាចរណ៌ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន នៅចំណុចមុខវិទ្យាល័យ ជាស៊ីមសាមគ្គី ផ្លូវលេខ២៧១ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២២និង៤៥នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទប៉ុនប៉ងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យទី១-ឈ្មោះ ចន រិទ្ធមេធា ហៅ ធា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ និងទី២-ឈ្មោះ យាន ប្រុសមាស ហៅ មាស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររត់តុការ ស្នាក់ នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់ព្រែកឯង ខណ្ឌទួលគោក ។
វត្ថុតាងដែលបានចាប់យក៖- ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន )- ម៉ូតូ១គ្រឿងម៉ាក Suzuki Nex ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DD-4557 ។
បច្ចុប្បន្នជនសង្ស័យទាំង២កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ស ដារ៉ា