តៃវ៉ាន់ច្រឡំដៃចុចបាញ់មីស៊ីលចំពេលដែលចិនកំពុងប្រារពខួបលើកទី​៩៥ ថ្ងៃបង្កើតបក្ស

ចែករំលែក៖

ដោយសារតែច្រឡំកម្លាំងទាហ៊ានជើងទឹកតៃវ៉ាន់នៅថ្ងៃទី​១ ខែកក្កដា​ នេះ បានបាញ់មីស៊ីលចូលទៅឆ្នេរសមុទ្រក្នុងពេលដែលចិនកំពុងតែប្រារពខួបទី​៩៥ ថ្ងៃបង្កើតបក្សកុម្មនិស្តចិន។

...

កាំជ្រួចមីស៊ីលដែលបាញ់ទៅនោះជាប្រភេទ​ Hsiung Feng III  បានបាញ់ចេញពីទីតាំងទាហ៊ានជើងទឹកនៅភាគខាងត្បូងកោះតៃវ៉ាន។

ការបាញ់នោះកើតឡើងចំពេលដែលមេដឹកនាំកោះតៃវ៉ាន់និងមេបញ្ចាការកងទ័ពប្រទេសនេះកំពុងតែបំពេញទស្សនកិច្ចទៅក្រៅប្រទេស ហើយចំពេលដែលចិនកំពុងតែប្រារពខួបទី​៩៥ ថ្ងៃបង្កើតបក្ស។ នេះជាសកម្មភាពមួយដ៏គ្រោះថ្នាក់បំផុតអាចបង្ករឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រទេសចិន ហើយទីក្រុងប៉េកាំង អាចចាត់ទុកថា ជាការគម្រាមកំហែងពេលចិនកំពុងតែប្រារពខួប។

កាំជ្រួចមីស៊ីលខាងលើបានបាញ់ហួសព្រំដែនសមុទ្រកោះតៃវ៉ាន់។ មេបញ្ចាការកងព័ពលោក​ Mei បានបញ្ចាក់ថា ការបាញ់នោះមិនមានន័យថា តៃវ៉ាន់បាញ់សំដៅចូលក្នុងខេត្តភូកៀន របស់ចិននោះឡើយ ។ កាំជ្រួចមីស៊ីលខាងលើបានបាញ់ចេញពីទីតាំងយោធានៅ Zuoying ហើយបានធ្លាក់នៅតំបន់សមុទ្រកោះ ​Penghu ។

តាមការបកស្រាយរបស់លោក​ Mei ការបាញ់មីស៊ីលនោះគឺជាការយល់ច្រឡំ ។ នាវាយាមល្បាត​ Chinchiang កំពុងតែចូលរួមធ្វើសមយុទ្ធក្នុងពេលនោះ ហើយមន្ត្រីយោធាធ្វេសប្រហែសធ្វើឲ្យយល់ច្រឡំបាញ់មីស៊ីលដែលគ្មាននៅក្នុងគម្រោងធ្វើសមយុទ្ធ។ ប៉ុន្តែវាមិនបានបង្ករឲ្យមានរបួសស្នាមណាមួយនោះឡើយ។

កាំជ្រួចមីស៊ីល​ Hsiung Feng III បាញ់បានចម្ងាយ ​៣០០គីឡូម៉ែត្រ  អាចបាញ់ដល់ចិនដីគោកដែលជាកាំជ្រួចមីស៊ីល ជាមីស៊ីលដែលតៃវ៉ាន់បានដាក់ពង្រាយឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ដើម្បីទប់ទល់និងការគម្រាមកំហែងរបស់ចិន ក្រោយពេលចិនបានគម្រាមកំហែងថានឹងប្រើប្រាស់ហឹង្សាដើម្បីវាយប្រហារទៅលើកោះនេះ។

ការបាញ់ច្រឡាំខាងលើកើតឡើងចំពេលដែលចិនបានសាកល្បងមីស៊ីលរបស់ខ្លួននៅកោះហាវៃ អាមេរិក ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន៕

daiuloantrungquoc-1467355479

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print