រយៈពេល ៨ខែ៖​ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦.៦ពាន់លានដុល្លារ ថយចុះ៥.៦%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានបង្ហាញ​ថា​ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៦ ២៧២លានដុល្លារ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ ថយចុះ៥.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ មានចំនួន ៦ ៦៤៥លានដុល្លារ។

របាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ​ កម្ពុជា​ បាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៦ ១១១លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ១៦០លានដុល្លារ។

ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅឆ្នាំ២០២២ សម្រេចបានចំនួន ៩ ២៨១លានដុល្លារ កើនឡើង១៨.៦ភាគរយ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ ដែលមានចំនួន ៧ ៨២៦លានដុល្លារ ដោយក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៨ ៩៦៨លានដុល្លារ កើន ១៩.៧% និងនាំចូល មាន៣១២លានដុល្លារ ធ្លាក់ចុះ៧.១%៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print