វេលបំបាក់បែលហ្ស៊ិកឡើងទៅប៉ះព័រទុយហ្គាល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ចែករំលែក៖

ក្រុមជម្រើសជាតិវេលបានបំបាក់ក្រុមជម្រើសជាតិបែលហ្ស៊ិកយ៉ាងចាស់ដៃក្នុងវគ្គ៨ក្រុមចុងក្រោយនេះដោយលទ្ធផល ៣-១ ត្រូវឡើងទៅប៉ះជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០១៦ នៅប្រទេសបារាំង ។

...

ក្រុមជម្រើសជាតិបែលហ្ស៊ិកមានឱកាសស៊ុតបាល់បញ្ចូលទីមុនក្រុមវេលនៅនាទីទី១៣ ដោយកីឡាករNainggolan ប៉ុន្តែនៅនាទីទី៣០ កីឡាករA. Williams របស់វេលបានតាមស្មើវិញរហូតចប់តង់ទី១ ។

ចូលមកដល់តង់ទី២ កីឡាករ H. Robson-Kanu របស់វេលបានរកគ្រាប់បាល់១គ្រាប់ទៀតដោយការបញ្ជូនបាល់ឲ្យរបស់កីឡាករ A. Ramsey នៅនាទីទី៥៥ ។ កីឡាកររបស់វេលS. Vokes គ្រាន់តែដូរចូលមិនបានប៉ុន្មាននាទីផងបានបំបោងសំណាញ់ទីក្រុមបែលហ្ស៊ិក១គ្រាប់ទៀត នៅនាទីទី៨៥ រហូតដល់ចប់ការប្រកួតក្រុមវេលបានបំបាក់បែលហ្ស៊ិកងើបមុខមិនរួចក្នុងលទ្ធផល ៣-១ ។

នេះជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតដែលក្រុមវេលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររយៈពេលជាង៥០ឆ្នាំកន្លងមក មិនដែលឈានដល់វគ្គនេះទេ ។

ក្រុមជម្រើសជាតិវេលត្រូវប៉ះជាមួយក្រុមជម្រើសជាតិព័រទុយងហ្គាល់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ហើយក្រុមដែលគេរង់ចាំអ៊ុតមើលនោះគឺ អ៊ីតាលី អេស្ប៉ាញ បារាំង និងអ៊ីស្លង់ ដែលត្រូវតែមាន២ក្រុមឡើងទៅវគ្គគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ៕

1

2

3

4

ដោយ៖ ដេវីដ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print