ល្បីថាKTVមួយ​កន្លែងបើកល្បែងសុីសងខុសច្បាប់

ចែករំលែក៖

ភ្នំពេញ : មានការដឹកនាំពីលោក ម៉ៅ បូណែតអភិបាលរងខណ្ឌចំការមននិងការចូលរួមកងកម្លាំងនគរបាលប៉ុស្តិ៍កម្លាំងព្រហ្មទណ្ឌខណ្ឌនិងកងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនចុះរដ្ឋបាលត្រួតពិនិត្យ ខារ៉ាអូខេយីហោ ជីហោ នៅសណ្ឋាគារ លីសា ផ្លូវសប៊ិត ភុមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។នារសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមការងារចម្រុះរដ្ឋបាលពិនិត្យជាក់ស្ដែងនៅជាន់ទី៧ ឃើញមានបន្ទប់ខារ៉ាអូខេចំនួន១០បន្ទប់និងឃ្លាំងមួយបន្ទប់និងផ្ទះបាយមួយបន្ទប់ ។ ក្រុមការងារពុំឃើញមានការលេងល្បែងសុីសង ខុសច្បាប់ដូចសារព័ត៍មានផ្សាយនោះទេ ។ ក្នុងលោកនោះលោក ម៉ៅ បូណែត អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានធ្វើការណែនាំដល់ម្ចាស់ទីតាំងជាជនជាតិចិនសូមគោរពច្បាប់ហាមលេងល្បងសុីសងនិងប្រើប្រាស់គ្រឿងញៀនហាមការជួញដូរផ្លូវភេទវាជាទង្វើខុសច្បាប់តែប្រសិនមានប្រទះឃើញមានការប្រើប្រាស់គ្រឿងញៀនឬទង្វើដែលខុសច្បាប់សូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ការចូលរួមទប់ស្កាត់បទល្មើសខុសច្បាប់ទាំងអស់គ្នាដើម្បីសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print