កម្លាំងនគរបាលខណ្ឌដូនពេញ​ ចុះជួបលោកនាយកសាលា លោកគ្រូ អ្នកគ្រូ​ ដើម្បីស្រង់ទិន្ន័យ សិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ៖​ លោក ទៀង ច័ន្ទសារ អធិការ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅព្រឹក​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដើម្បីទប់ស្កាត់​ក្រុមក្មេងទំនេីងនៅតាម​សាលារៀន​ លោកបានដឹកនាំកម្លាំង​នគរបាល​ខណ្ឌ​ ចុះជួបលោកនាយកសាលា ,លោកគ្រូ និងអ្នកគ្រូ​ ដើម្បីស្រង់ទិន្ន័យ សិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង។

លោកអធិការ​ខណ្ឌដូនពេញ​ បានឱ្យដឹងទៀតថា​ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនិយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានគោលការណ៍នឹងប្រសាសន៍ដឹកនំាជំនាញចង្អុលបង្ហាញដើម្បីគ្រប់គ្រង ទទួលពត៌មាន និងការត្រៀមអន្តរាគមន៍លើសភាពការណ៍ផ្សេងៗនៅតាមគ្រឹះស្ថានជាតិ សាលារដ្ឋនឹងឯកជន។

លោកអធិការ​ខណ្ឌរូបនេះ​ បានបញ្ជាក់បន្ថែមថា​ ជាក់ស្ដែង​កាលពីរសៀលថ្ងៃទី១៩ កញ្ញាម្សិលមិញនេះ​ លោក បានដឹកនាំគណ:អធិការ នាយប៉ុស្តិ៍ នាយផ្នែក នឹងកងកម្លាំង ចុះជំនួបជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ តាមបណ្តាសាលារៀនរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីស្រង់ទិន្ន័យសិស្សសាលាដែលជាសមាសភាពក្រុមក្មេងទំនើង តែងតែអុកឡុកឬបង្កររឿងក្នុងសាលា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ក៏ដូចជាបង្ការទប់ស្កាត់សភាពការណ៍ដែលអាចកើតមានឡើងក្នុងសាលា និងរក្សាបាននូវសណ្តាប់ធ្នាប់ក្នុងសង្គម ។

...

ក្នុងនោះផងដែរទាំងលោកនាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ បានសម្តែងការគោរពអរគុណដល់ឯកឧត្តមស្នងការ ដែលបានផ្តួចផ្តើមនូវគោលការណ៍ដឹកនាំនេះ ។​ ក្រោយពីកិច្ចជំនួបនេះត្រូវបានបញ្ចប់ សមត្ថកិច្ចជំនាញក៏បានផ្តល់នូវលេខទូរស័ព្ទសំរាប់ទំនាក់ទំនង ជាការបង្ករលក្ខណ:ងាយស្រួលនៅពេលមានសភាពការណ៍កើតឡើង ពួកគាត់នឹងអាចរាយការណ៍មកសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលាផងដែរ៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print