ភ្នំពេញ : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមគោរពជម្រាបជូនដល់សាធារណជនបានជ្រាបថា៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានជាតិកម្ពុជា TVK» ដែលត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានក្រុមការងារបច្ចេកវិទ្យាយកមកគ្រប់គ្រងបានមកវិញហើយ នៅវេលាម៉ោង ៣: ៤៦នាទី រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន!
សូមអរគុណ!!
សូមបញ្ជាក់ថា , កាលពីម្សិលមុិញ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានជាតិកម្ពុជា TVK» និងទំព័រហ្វេសប៊ុកផ្លូវការ របស់វិទ្យុជាតិកម្ពុជា ត្រូវបាន បានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង ទាំងស្រុង។ ប៉ុន្តែខាង ទំព័រហ្វេសប៊ុកផ្លូវការ របស់វិទ្យុជាតិកម្ពុជា ក្រុមការងារខាងបច្ចេកទេស បានយកមកគ្រប់គ្រងវិញបាន នៅយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ដោយឡែក ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍កម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានជាតិកម្ពុជា TVK»ដែលត្រូវបានជនអនាមិក (Hacker) លួចយកទៅគ្រប់គ្រង ត្រូវយកមកគ្រប់គ្រងបានមកវិញហើយ នៅវេលាម៉ោង ៣: ៤៦នាទី រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ៕
ដោយ : សិលា