ខេត្តបន្ទាយមានជ័យៈ ម៉ូតូរត់ពន្ធឆ្លងដែនមកកម្ពុជានៅតែបន្តយ៉ាងច្រើនក្នុងមួយថ្ងៃមួយថ្ងៃ
គ្រាដែលសមត្ថកិច្ចថៃបានចោទថាឈ្មួញខ្មែរនៅតែបន្តសមគំនិតគ្នាជាមួយឈ្មួយកណ្ដាលរបស់ថៃ ការចោទប្រកាន់នេះបន្ទាប់ពីបង្ក្រាប់
បានម៉ូតូឆ្លងដែនរាប់សិបគ្រឿងតាមបន្ទាប់ព្រំដែនកម្ពុជាថៃជាបន្តបន្ទាប់។
ប្រភពតាមបន្ទាត់ព្រំដែនបង្ហើបថា ម៉ូតូទាំងក្នុងរួបភាពនោះសមត្ថកិច្ចតែងតែទប់ស្កាត់បាន ខណៈដែលគេលួចយកមកហើយចេះតែចោទថា
ខ្មែរ តែបើឈ្មួញកណ្ដាលរបស់ថៃមិនបើកដៃក៏ម៉ូតូទាំងនោះមិនមាននាំយកពីថៃឆ្លងដែនមកកម្ពុជាដែរ។ក្នុងនោះបើមិនមានការបើកដៃសមត្ថកិច្ចមួយចំនួននៅតាមបន្ទាត់ព្រំដែនឃុបឃិតគ្មានជាមួយឈ្មួញបទល្មើសឆ្លងដែន បានធ្វើឲ្យប្រទេសគេចោទមកប្រទេសកម្ពុជា។
ជាក់ស្ដែងកន្លងមកគេឃើញមានច្រករបៀងមួយចំនួនឈមនឹងទឹកកម្ពុជាដូចជាក្នុងស្រុកម៉ាឡៃ និងក្នុងស្រុកអូរជ្រៅគេឃើញសមត្ថកិច្ចខាងភាគីថៃបង្ក្រាប់ម៉ូតូគេចពន្ធបានជារឿយៗ
ដោយលាក់ការយ៉ាងស្ងាត់ស្ងៀមខាងសមត្ថកិច្ច
តាមបន្ទាត់ព្រំដែន ហើយគេឃើញម៉ូតូគេចពន្ធ
ឈ្មួញនាំយកមកលក់នៅតាមទីផ្សារជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដូចជាតាមស្តង់នៅក្រុងប៉ោយប៉ែតនិងក្រុងសេរីសោភណ្ឌបើទោះជាមានការបង្ក្រាប់ពីមន្ត្រីគយក៏ដោយនៅតែមានបើកលក់ជាហូរហែរ។
ពេលអ្នកសារព័ត៌មានសាកសួរបញ្ហាខាងលើ សមត្ថកិច្ចការពារតាមបន្ទាត់ព្រំដែនឆ្លើយថាមិនដែលមាននោះឡើយ ប៉ុន្តែគេឃើញសមត្ថកិច្ចបង្ក្រាប់ស្ទើររាល់ថ្ងៃធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋរាប់សិបម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។
ប្រភពបង្ហើបថា មិនតែប៉ុណ្ណោះនៅមានទំនិញជាច្រើនមុខគេឃើញដឹកជញ្ជូនតាមរថយន្តតូចៗរ៉ឺម៉កសណ្តោង,រ៉ឺម៉កម៉ូតូកង់បី និងគោយន្តកែច្នៃចេញពេលយប់ជាច្រើនគ្រឿងដឹកតាមផ្លូវជាតិលេខ៥ផ្លូវផ្សេងៗថែលឈ្មួញនាំចេញពីច្រករបៀងដើម្បីបន្តទៅគោលដៅ។ ទំនិញទាំងនេះបើតាមប្រភពថាភាគច្រើនចេញពីច្រករបៀងក្នុងស្រុកអូរជ្រៅនិងក្នុងស្រុកម៉ាឡៃនឹងច្រងរបៀងមួយចំនួនទៀតតាមបន្ទាត់ព្រំដែន។
មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញប្រឈម
ទៅនិងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះបង់ឲ្យគយ ប៉ូលិសសេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើ គ្មានវិក័យបត្រនោះទេគ្រាន់តែបង់ប្រាក់ចេញទៅបាន ធ្វើឲ្យខាតបង់ថវិការជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងនិងនាំ អោយមានចរាចរណ៍ នៅគ្រឿងញៀន ជួញដូរមនុស្សនៅតែដំណើរការរហូតបច្ចុប្បនដែលគេសង្ស័យថាមានការត្រូវគ្នាជាមួយមន្ត្រីជំនាញក្នុងមូលដ្ឋានទើបបើករហូតដល់សព្វថ្ងៃនេះ៕ដោយ៖ វណ្ណា
