ខ្សែបម្រើស្លាប Ivan Perisic របស់ Tottenham នឹងអវត្តមានសម្រាប់រដូវកាលនេះបន្ទាប់ពីរបួសជង្គង់

ចែករំលែក៖

 ខ្សែបម្រើស្លាបរបស់ក្លិបមាន់ខ្នាយមាស Tottenham កីឡាករ Ivan Perisic ត្រូវបានគេរំពឹងថា នឹងអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីបានរងរបួសសរសៃពួរមុខធ្ងន់ធ្ងរ។

ក្លិប របស់ លោក បាន បញ្ជាក់ ថា កីឡាករ អន្តរជាតិ ក្រូអាត វ័យ៣៤ឆ្នាំរូបនេះ ដែល មាន បទ ពិសោធ បាន រង របួស អំឡុង ពេលហ្វឹកហាត់ ដោយ មិន ទាក់ទង។ គាត់គ្រោងនឹងទទួលការវះកាត់ជង្គង់ខាងស្តាំរបស់គាត់ មុនពេលចាប់ផ្តើមការស្តារនីតិសម្បទារបស់គាត់នៅភាគខាងជើងទីក្រុងឡុង។

Perisic បានចូលរួមជាមួយ Tottenham ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំពីក្លិបអ៊ីតាលី Inter Milan ក្នុងឆ្នាំ២០២២ ហើយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែកក្កដា ឆ្នាំក្រោយ។

 ក្រុមមាន់ខ្នាយមាស Spurs មិន ស្គាល់ ចាញ់ សោះ ក្នុង ការ ប្រកួត Premier League ចំនួន៥ ប្រកួត ក្រោម ការ ដឹក នាំ របស់អ្នក ចាត់ ការ ថ្មីលោក Ange Postecoglou ក្នុង រដូវ កាល នេះ ដោយ ឈ្នះ៤ និង ស្មើ១ប្រកួត ដើម្បី ឈរ លេខ២បណ្តោះអាសន្នក្នុង តារាង។

 Perisic ដែលធ្លាប់ជួយក្រុមឈ្នះជើងឯក Champions League ជាមួយ Bayern Munich ក្នុងឆ្នាំ២០១៩២០២០ និងជើងឯកលីកកំពូលអ៊ីតាលីជាមួយ Inter Milan ក្នុងឆ្នាំ២០២០២០២១ ទំនងជាមិនបន្ថែមលើការបង្ហាញខ្លួនជំនួស៥លើករបស់គាត់រហូតមកដល់ពេលនេះក្នុងយុទ្ធនាការរដូវកាល ២០២៣២០២៤នេះនោះទេ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print