សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានតែការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ទើបអាចធានាបាននូវសុខសន្តិភាព

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបោះឆ្នោត គឺការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយមានតែការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោត ទើបអាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ២៥០០នាក់ ដែលពិធីនេះ ប្រារព្ធធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «កាលពីអតីតកាលកន្លងមក ប្រទេសកម្ពុជាយើងធ្លាប់ដូររដ្ឋាភិបាល តាមរបៀបច្រើនហើយ ដូចជា កាលពីឆ្នាំ១៩៧០ យើងផ្លាស់ប្តូរតាមរយៈការធ្វើរដ្ឋប្រហារ ហើយនៅឆ្នាំ១៩៧៥ យើងផ្លាស់ប្តូរតាមកម្លាំងប្រដាប់អាវុធ នៅឆ្នាំ១៩៧៩ យើងយកកម្លាំងប្រដាប់អាវុធវាយខ្មែរក្រហមចេញ យើងច្បាំងគ្នារហូត តើយើងចង់បានរបៀបហ្នឹងទៀតទេ?»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅពេលនេះ ក៏មានបុគ្គលមួយចំនួន គិតតែអំពាវនាវឱ្យកងកម្លាំង និងប្រជាពលរដ្ឋងើបឡើងបះបោរ តើនេះឬជាការស្រឡាញ់ប្រទេសជាតិនោះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនយើងចង់បានការផ្លាស់ប្តូរដោយសន្តិវិធី គឺយើងត្រូវចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោត៥ឆ្នាំម្តង ហើយនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបន្តអនុវត្តន៍ជានិច្ច៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print