យន្តហោះ Boeing 737 ដឹកមនុស្ស១៨១នាក់ជ្រុលចុះទៅលើស្មៅពេលចុះចត

ចែករំលែក៖

យន្តហោះ Boeing 737-800 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី AnadoluJet ស្រាប់តែរអិលចេញពីផ្លូវរត់ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Perm។

យន្តហោះ Boeing 737-800 ដែលមានលេខចុះឈ្មោះ TC-JGV កំពុងដំណើរការជើងហោះហើរពី Antalya (Türkiye) ទៅ Perm (រុស្ស៊ី) ជាមួយនឹងជើងហោះហើរលេខ TK3964។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Perm ភ្លាមនោះ យន្តហោះបានរត់ប្រហែល 50 ម៉ែត្រពីលើផ្លូវរត់ ហើយធ្លាក់ទៅលើវាលស្មៅ។
នៅពេលនោះជើងហោះហើរបានដឹកអ្នកដំណើរ 174 នាក់និងសមាជិកនាវិក 7 នាក់។ សេចក្តីរាយការណ៍បឋមបាននិយាយថា មិនមាននរណាម្នាក់នៅលើជើងហោះហើរនេះបានរងរបួស ហើយមិនមានការខូចខាតជាក់ស្តែងចំពោះយន្តហោះ Boeing 737 នោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ទួរគីបាននិយាយថា “ជើងហោះហើរ TK3694 ក្នុងការធ្វើដំណើរពី Antalya ទៅ Perm បានរត់ចេញពីផ្លូវរត់បន្ទាប់ពីចុះចត។ អ្នកដំណើរ និងបុគ្គលិកជើងហោះហើររបស់យើងមិនមានបញ្ហាសុខភាពទេ។ អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះ។ ក្រុមបច្ចេកទេសរបស់យើងបានចាប់ផ្តើមការស៊ើបអង្កេតឧប្បត្តិហេតុនេះហើយ»។
យោងតាមរបាយការណ៍ ឧបទ្ទវហេតុនេះបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Perm ត្រូវបិទអស់រយៈពេល 9 ម៉ោង និងរារាំងជើងហោះហើរជាច្រើនពីការហោះហើរនិងចុះចត។ អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញ ហើយយន្តហោះ Boeing 737 ត្រូវបានអូសទៅកាន់ចំណតដោយក្រុមបច្ចេកទេស៕ ដោយធីរីណា

...

រូប​ថត​: Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print