លោក​ ចាប​ ឌីណា​ ដឹកនាំ​កម្លាំងប្រជាការពារ​ខណ្ឌ​ដូនពេញ​ ចុះរៀបសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ៦៨,៣៦,៤៧ និងផ្លូវព្រះសុីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បី​រៀប​ចំ​សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ​ឱ្យ​មាន​សោភ័ណ្ឌ​ភាព​ស្រស់​ស្អាត​ក្នុងរាជធានីភ្នំពេញ​ លោក​ ចាប​ ឌីណា​ អភិបាលរងខណ្ឌដូនពេញ​ បានដឹកនាំ​កម្លាំង​ប្រជាការពារ​ខណ្ឌ​ គោលដៅ៦ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ៦៨, ផ្លូវលេខ៣៦ ផ្លូវលេខ ៤៧ និងផ្លូវព្រះសុីសុវត្ថិ។

បើតាមលោក​ ចាប​ ឌីណា​ បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ថា៖​ ក្នុងប្រតិបត្តិការនោះ​ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ​ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន​ ជាក់ស្ដែង​ជាលទ្ធផល៖ បានណែនាំបងប្អូនប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរបាត់បង់សណ្ដាប់ធ្នាប់លើផ្លូវនិងចិញ្ចើមសាធារណះៈនោះឡើយ​ ព្រោះទុកចិញ្ចើមផ្លូវខ្លះសម្រាប់អ្នកដំណើរថ្មើរជើង។

លោកអភិបាលរងរូបនេះ​ បន្តថា​ ដោយឡែក​សម្រាប់​ទីតាំងលក់ស៊ុបនៅតាមបណ្តោយផ្លូវលេខ ៤៧ មានការចូលរួមមួយចំនួន និងមួយចំនួនទៀតខ្វះការចូលរួមផងដែរ។

...

បន្ថែមពីនេះ​ លោក​ ចាប​ ឌីណា​ បានសង្កត់ធ្ងន់ថា​ ក្នុងនាមអាជ្ញា​ លោកស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមដើម្បីទាំងអស់គ្នា។ ការធ្វើអាជីវកម្មអាជ្ញាធរមានសប្បាយរីករាយ តែក៏មិនអនុញ្ញាតឱ្យបងប្អូនយកទីសាធារណៈសម្រាប់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print