ប្រធានាធិបតីបារាំងប្រកាសដកទ័ពចេញពីប្រទេស Niger, Mali, Burkina Faso

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាប្រទេសរបស់យើងនឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួន ចេញពីប្រទេសនីហ្សេ ម៉ាលី និង បឺគីណា ហ្វាស៊ូ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ។

លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះ អំឡុងថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការ គូសបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ឯកអគ្គរដ្ឋទូត និងអ្នកការទូត របស់យើងជាច្រើននាក់ នឹងត្រឡប់មកកាន់ប្រទេសបារាំងវិញ»។ លោក ម៉ាក្រុងបន្ថែមថាប្រតិបត្តិការយោធារបស់បារាំងក៏នឹងត្រូវបិទបញ្ចប់ ផងដែរ ដោយកងទ័ពបារាំងនឹងត្រូវដកចេញពីប្រទេសនីហ្សេនៅប៉ុន្មានខែ និងសប្ដាហ៍ខាងមុខ ជាមួយការដកកងទ័ពទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
បារាំងបានរក្សាទុកកងទ័ពជាង ១,៥០០នាក់ នៅឯមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសនីហ្សេ ហើយកន្លងមកបានបដិសេធ ការស្នើសុំពីរបបយោធាថ្មី ឱ្យឯកអគ្គរដ្ឋទូត និងកងទ័ពបារាំងចាកចេញពីប្រទេស បន្ទាប់ពីលោក ម៉ាក្រុងប្រកាសមិនទទួលស្គាល់របបសឹក ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) គាំទ្រដោយបារាំង។
ការវិវត្តស្ថានការណ៍ចុងក្រោយនេះ កើតមានឡើង ខណៈកងទ័ពបារាំងក៏ត្រូវបានស្នើសុំឱ្យដកចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ដែល សុទ្ធសឹងជាប្រទេសធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ខ្លួនផងដែរ៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print