ភ្នំពេញ ៖ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានធ្វើតេស្តសមត្ថភាពកីឡាករកីឡាការិនីដែលជាប់អាហារូបករណ៍អាឃ្វ័ររៀលលើកទី១សំដៅជំរុញបច្ចេកទេសវាស់ស្ទង់សមត្ថភាពបន្ថែមទៀតក្រោយពីបានហ្វឹកហាត់ អស់រយៈពេលច្រើនខែកន្លងទៅនៅទីលានកីឡាស្គីទឹកកកផ្សារទំនើបអុីអនម៉លកាល ពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។
កញ្ញាឡុង សុធាវី អគ្គលេខាធិការកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា ការប្រកួតស្គីទឹកកជ្រើសរើសកីឡាករកីឡាការិនីអាហា រូបករណ៍ឆ្នើមអាឃ្វ័ររៀលលើកទី១នាពេលនេះមានអ្នកចូលរួមដែលជាសិស្សអាហា រូបករណ៍ប្រមាណ៧៧នាក់មានអាយុក្រោម១៨ឆ្នាំប្រកួតលើវិញ្ញាសាចំនួន៩ ។
អគ្គលេខាធិការរូបនេះបានបន្ថែមថា ការប្រកួតនេះមិនមែនជាការប្រកួតសម្រាំងដកកីឡាករកីឡាការិនីចេញពីការទទួលអាហារូបករណ៍នោះឡើយប៉ុន្តែការប្រកួតធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់កម្រិតបច្ចេកទេសតែប៉ុណ្ណោះ។ ដូច្នេះអ្នកដែល ទទួលបានអាហារូបករណ៍ពីសហព័ន្ធកន្លងមកទោះបីចាញ់ឬឈ្នះក៏នៅតែបន្តហ្វឹកហាត់ជាធម្មតាដូចដើមដដែលសូមអាណាព្យាបាលកំុមានការយល់ច្រឡំ ។
ជាលទ្ធផលនៃការប្រកួត ទី១-វិញ្ញាសា កម្រិត២កីឡាការិនីពីអាយុ៧ដល់៩ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាការិនី ផូ សុកសូនីកា និងចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី ហេង សីវី ។
ទី២-វិញ្ញាសាកម្រិត២កីឡាការិនីពី អាយុ១០ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើ ហេង ស៊ីរីយា និងចំណាត់ថ្នាក់លេខ២ បានទៅកីឡាការិនី រតនា សូឡាវីន ។
ទី៣-វិញ្ញាសាកម្រិត២កីឡាការិនីពី អាយុ១១ដល់១៣ឆ្នាំ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី លី ចាន់សូជីតា និង ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី ហេង សុខឃាង ។
ទី៤-វិញ្ញាសា កម្រិត២កីឡាករពី អាយុ៦ដល់១៣ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ហុកដូ និងចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ ដាណា ឧត្តម ។
ទី៥-វិញ្ញាសាកម្រិត៣កីឡាករ កីឡាការិនីអាយុ៧ដល់៩ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករទូចចាន់ ឧស្សាហ៍ និង ចំណាត់ថ្នាក់លេខ២បានទៅលើ Avinna Pisey soth ។
ទី៦-វិញ្ញាសា កម្រិត៣កីឡាករកីឡា ការិនីពីអាយុ១០ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើ Thon Madel និងចំណាត់ថ្នាក់ លេខ២បានទៅលើ Eng David។
ទី៧-វិញ្ញាសាកម្រិត៣កីឡាការិនីអាយុ១១ដល់១៣ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅ លើកីឡាការិនី Kuon Layhor និងចំណាត់ថ្នាក់លេខ២បានទៅលើកីឡាការិនី Cha Sreynich ។
ទី៨-វិញ្ញាសាកម្រិត៣ កីឡាករអាយុ ១១ដល់១៣ឆ្នាំចំណាត់លេខ១បានទៅលើកីឡាករ Thon Visal ។
ទី៩-វិញ្ញាសា កម្រិត៤កីឡារកីឡាការិនី អាយុ៨ដល់១៣ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើ An Vireak Stephen ចំណាត់ថ្នាក់ លេខ២បានទៅលើ Rom Sanith។
គួររំលឹកថា ការផ្តល់ជូនអាហារូបករណ៍ដល់កីឡាករកីឡាការិនីដែល មានសមត្ថភាពរបស់សហព័ន្ធកីឡាស្គីទឹកកកនេះ ដើម្បីយកទៅបណ្តុះបណ្តាលជាកីឡាករថ្នាលក្នុងការហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ និងត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍លក្ខណៈអន្តរ ជាតិផ្សេងៗដូចជាព្រឹត្តិការស៊ីហ្គេមជា ដើម ៕
ដោយ៖ សារីម