ភ្នំពេញៈ ដើម្បីលើកស្ទួយកិត្យានុភាពនៃសិល្បៈខ្មែរលើឆាកអន្តរជាតិ ជាពិសេស ”ល្ខោនខោលកម្ពុជា” សម្តេចតេជោបានមានប្រសាសន៍ថាៈ គឺយើងនឹងយក “ល្ខោនខោលកម្ពុជា” ទៅចូលរួមសំដែងក្នុងកម្មវិធី ASEAN +3 Mask Festival នៅព្រះរាជាណាចក្រថៃ នៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានការចូលរួមសម្តែងពីប្រទេសចំនួន ៥ ដូចជា កម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកូរ៉េខាងត្បូង។
សម្តេចបានបន្តថាៈ យើងរួមគ្នាថែរក្សា ការពារសិល្បៈវប្បធម៌ជាពិសេស “ល្ខោនខោលកម្ពុជា” ដែលមានវ័យចំណាស់របស់ប្រទេសយើងតាំងពីមុនសម័យអង្គរគឺក្នុងអំឡុងសតវត្សទី៩ តាមរយៈចម្លាក់លឹបនៅតាមជញ្ជាំងអង្គរអោយបានគង់វង្ស។ ក្នុងសម័យអង្គរល្ខោនខោលត្រូវបានអភិវឌ្ឍន៌ដោយបុរសទាំងស្រុងក្នុងការរាំជាប្រចាំនៅព្រះរាជវាំងបុរាណខ្មែរយើង៕
ដោយ សុខ ខេមរា
...