ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៥នាក់នឹងរបួសយ៉ាងតិច ២០នាក់កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា នៅហាងកាហ្វេមួយនៅភាគខាងជើងប្រទេសស៊ឺបៀ។ ហេតុការខាងលើកើតឡើងនៅវេលាម៉ោង១និង៤០នាទី ម៉ោងក្នុងតំបន់ស្ថិតនៅក្នុងភូមិ ។
នៅក្នុងសេចក្តីប្រកាសរបស់ប៉ូលិសបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួនមានឈ្មោះសសេរកាត់ថា Z.S ។ បុរសខាងលើបានបាញ់សម្លាប់មនុស្ស និងស្ត្រីម្នាក់ទៀតមុនពេលបាញ់រះទៅលើអ្នកដែលអង្គុយផឹកការហ្វេនៅក្នុងហាង Café Makijato ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើទៅកាន់ហាងកាហ្វេខាងលើហើយឃើញប្រពន្ធអង្គុយជាមួយមិត្តភក្តិក៏វិលត្រឡប់ទៅផ្ទះយកកាំភ្លើង។ នៅពេលដំបូងបានអាមេលើកកាំភ្លើងឡើងទៅលើ ក្រោយមកក៏ឬស៊ូសម្លេងផ្ទុះ ហើយមិត្តភក្តិដែលអង្គុយក្បែរនោះក៏បានដួលរលំធ្វើឲ្យស្ថានភាពនៅទីនោះធ្លាក់ក្នុងភាពចលាចល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ឺបៀលោក Nebojsa Stefanovic បានឲ្យដឹងថា អ្នកដែលអង្គុយនៅហាងការហ្វេបានដណ្តើមកាំភ្លើងពីដៃជនដៃដល់ពេលព្យាយាមចាកចេញទៅ។ ប៉ូលិសនៅក្នុងតំបន់បានទៅដល់កន្លែងកើតហេតុភ្លាមៗហើយចាប់បានជនដៃដល់។
សកម្មភាពបណ្តាលឲ្យមានការបាញ់ប្រហារខាងលើគឺដោយសារតែការប្រចណ្ឌ ។ លោក Nebojsa Stefanovic បានស្នើរដល់ពលរដ្ឋឲ្យប្រគល់កាំភ្លើងទៅឲ្យប៉ូលិសវិញ ការរក្សាកាំភ្លើងទុកគឺជារឿងខុសច្បាប់។ ពលរដ្ឋស៊ឺបៀមួយចំនួនមានកាំភ្លើងដោយសារតែសង្គ្រាមនៅតំបន់ Balkan កាលពីឆ្នាំ១៩៩០៕
ប្រែសម្រួល៖ សាធី