នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី០១ ខែកក្កដា សេតវិមានបានទទួលស្គល់ថា កម្លាំងទាំហ៊ានអាមេរិកបានវាយប្រហារច្រឡំសម្លាប់មនុស្សរហូតដល់ទៅ ៦៤នាក់និង ១១៦នាក់រងរបួស ។ ការវាយប្រហារនោះធ្វើឡើងតាមយន្តហោះគ្មានមនុស្សបើក។
មានប្រសាសន៍នៅក្នុងសន្និសីទការសែតនៅសេតវិមាណលោក Josh Earnest បានបញ្ចាក់ថា គោលដៅនៃការផ្តល់ព័ត៌មានខាងលើគឺដើម្បីបង្កើនទុល្យភាពសម្រាប់សកម្មភាពយោធារបស់អាមេរិក ដែលកំពុងតែបំពេញបេសកកម្មប្រឆាំងក្រុមភេរវកម្មនៅជុំវិញពិភពលោក។
លោក Josh Earnest បន្តទៀតថា ចំនួនអ្នកស្លាប់នេះអាចមានច្រើនជាងតួលេខដែលទីក្រុងវ៉ាស៊ីនតោនទទួលបាន និងទាបជាងតួលេខដែលអង្គការនានាបានប្រកាស។
ចាប់តាំងពីលោក អូបាម៉ា ឡើងកាន់អំណាចនៅឆ្នាំ២០០៩ មកទល់ពេលនេះយន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានបើកការវាយប្រហាររហូតដល់ទៅ ៥០០លើកក្នុងតំបន់ដែលអាមេរិកមិនបានចូលរួមធ្វើសង្គ្រាមដោយផ្ទាល់ក្នុងនោះមានប្រទេសស៊ីរី និងអាហ្គានិស្ថាន។
ក្នុងរយៈពេល៦ឆ្នាំចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ ទាហ៊ានអាកាសអាមេរិកនិង CIA បានវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក រហូតដល់ ៤៧៣លើកសម្លាប់មនុស្សពី ២.៣៧១ ទៅ ២.៥៨១នាក់។ ការដែលទាហ៊ានអាមេរិកបើកការវាយប្រហារនោះដោយរងការសង្ស័យថា ជាកន្លែងលាក់ខ្លួនរបស់ក្រុមភេរវកម្ម៕
ប្រែសម្រួល៖ សាធី