អាងត្រពាំងថ្មស្តុកទឹករហូតដល់ ៣០០លានម៉ែត្រគូបនិងក្លាយ ជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងធនធាន ទឹក និងឧតុនិយមបានឲ្យដឹងថា គិតមក ត្រឹមថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៦ ការងារ អនុវត្តគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម (ជំហានទី៦) សម្រេចលទ្ធ ផលបានប្រមាណ៥០ភាគរយហើយ ។ ជំហានទី៦ នៃការជួសជុល និងពង្រីកប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ដែលជាអាង ស្តុកទឹកសាបធំជាងគេនៅស្រុកខ្មែរ បន្ទាប់ ពីបឹងទន្លេសាប ដោយធ្វើយ៉ាងណាបង្កើនការស្តុកទឹកពី១៩០លានម៉ែត្រត្រីគុណឲ្យបានរហូតដល់៣០០លានម៉ែត្រត្រីគុណ ហើយប្រែក្លាយតំបន់នេះទៅជាតំបន់អេកូទេសចរណ៍ស្រស់ត្រកាល និងទាក់ទាញ បំផុតប្រចាំខេត្តបន្ទាយមានជ័យ ។

...

មន្ត្រីក្រសួងបន្តថា ការអនុវត្តគម្រោង អនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ឃុំពន្លៃ និងឃុំ ស្រះជីក ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើ ឡើងជាជំហានៗ ក្នុងនោះជំហានទី១ បានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០០៨ ដោយបានជួសជុលស្តារឡើងវិញ នូវប្រព័ន្ធប្រឡាយស្រោចស្រពនិងប្រព័ន្ធប្រឡាយដោះទឹកសរុបប្រវែង៣៥គីឡូម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ (ការ ងារដែលធ្វើដោយដៃ)ធំ-តូចជាច្រើន កន្លែងទៀត ។ បន្ទាប់ពីបានបញ្ចប់ជំហាន ទី១ នៅក្នុងឆ្នាំ២០១០ លទ្ធភាពស្រោច ស្រពរបស់ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្មបានកើនឡើងពី៧.០០០ហិកតាដល់ ២០.០០០ហិកតា ។

បើតាមមន្ត្រីក្រសួង បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ត្រូវបានអនុវត្តជាជំហានៗបន្ត បន្ទាប់ទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពឲ្យកើនដល់៣៥.០០០ហិកតា ។ ចាប់ពីឆ្នាំ២០១៦នេះ រហូតដល់ឆ្នាំ២០១៨ ខាងមុខ ក្រសួងបាន និងកំពុងបន្តអភិវឌ្ឍន៍ ប្រព័ន្ធធារាសាស្រ្តអាង ត្រពាំងថ្មឲ្យទៅជា ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយ ដែលអាចស្តុកទឹកបានរហូតដល់៣០០លានម៉ែត្រត្រីគុណ និងកសាងបន្ថែមនូវ ប្រព័ន្ធប្រឡាយរំដោះទឹក និងប្រឡាយ ស្រោចស្រពជាច្រើនទៀត ដើម្បីធានាដោះទឹកឲ្យបានទាន់ពេលវេលានៅពេលមានជំនន់ និងផ្តល់ទឹកគ្រប់គ្រាន់ សម្រាប់បម្រើឲ្យការស្រោចស្រពដីស្រែស្រូវប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ ។

ក្រៅពីដើរតួនាទីផ្តល់ទឹកស្រោចស្រពដីស្រែស្រូវរបស់បងប្អូនប្រជាកសិកររាប់ម៉ឺនហិកតា និងដោះទឹកជំនន់នៅក្នុងស្រុកថ្មពួក ព្រះនេត្រព្រះ និងស្រុក ភ្នំស្រុក ប្រព័ន្ធធារាសាស្ត្រអាងត្រពាំងថ្ម ក៏នឹងប្រែក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ត្រកាល និង ទាក់ទាញមួយផងដែរ ៕

 

photo_2016-07-01_08-52-27

photo_2016-07-01_08-52-25

photo_2016-07-01_08-52-29

photo_2016-07-01_08-52-31

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print