ភ្នំពេញ: អគ្គិភ័យមួយបានកេីតឡេីងឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង យ៉ាងសន្ធោសន្ធៅ
បង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ៨និង ៤៥ នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ១៥៦ កែងនឹងផ្លូវ ២៣៧ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុ ផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះ ម្ចាស់ផ្ទះចាក់សោរ ហើយចេញទៅក្រៅបាត់ លុះដល់ម៉ោងកើតហេតុខាងលើប្រជាពលរដ្ឋដែលនៅក្បែរខាងក៏ឃើញមានហុយផ្សែងចេញជាអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់និងតទុយោទឹកបាញ់ពន្លត់ភ្លាមៗនិងបានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគី្គភ័យចំនួនពីរគ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីអគ្គីភ័យឆាបឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្តខាងលើនេះគឺបណ្ដាលមកពីឆ្លងអាគុយហាយព្រីត។
ចំពោះករណីអគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈគ្រឿងបន្លាស់រថយន្តមួយចំនួន ដោយប្រើប្រាស់អស់ទឹកមួយរថយន្ត បានរលត់ទៅវិញជាស្ថាពរ៕ដោយ៖សុខាសែនជ័យ