ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៣នាក់​ ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៦ កញ្ញា!

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៧៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៨ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ​។

ប្រភពដដែលបន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ (ស្រី ៥នាក់)​ ;ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ៣៥នាក់ (ស្រី ៤នាក់)​ និងប្រើប្រាស់ ១០ករណី ឃាត់ ៣០នាក់ (ស្រី ១នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣០០,៩០ក្រាម និង១៣កញ្ចប់តូច។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ២០,៦០ក្រាម។​ កេតាមីន(Ke) ស្មេីនិង​ ៣,៥៩ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៥អង្គភាព ចូលរួម​បង្រ្កាប​មានដូចខាងក្រោម​៖

កម្លាំងនគរបាលជាតិ ១១អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ៤ករណី ឃាត់ ១៣នាក់ ស្រី ១នាក់។
*២ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៨,៩៣ក្រាម។
*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
*៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម។
*៥ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៦ / កណ្តាល៖ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ៣កញ្ចប់តូច។
*៧ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៣,១៨ក្រាម។
*៩ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់ ចាប់យកIce ១២,១៨ក្រាម។
*១០ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៨កញ្ចប់តូច។
*១១ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,០៩ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៤អង្គភាព

...

*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៩ក្រាម។
*២ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៦,០៣ក្រាម។
*៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ៥នាក់ ចាប់យកIce ១២៤៨,៤៩ក្រាម, Wy ២០,៦០ក្រាម និងKe ៣,៥៩ក្រាម។
*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print