គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​មនុស្ស​ ៥នាក់​ស្លាប់​ និង​របួស​៧នាក់​ទៀត​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ​បើកបរយានយន្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ព្រោះ​ការ​គោរព​ច្បាប់​ចរាចរ​ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២៤៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី០នាក់) និងរបួសធ្ងន់ស្រាល ៧នាក់ ។

ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៤នាក់ និងរបួសស្រាល ៣នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក មាន ៖កត្តាល្បឿន ៥លើក (ស្លាប់ ៣នាក់) មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ២នាក់) ស្រវឹង ១លើក ងងុយ ១លើក និងអាកាសធាតុ ១លើក។

ជាមួយគ្នានោះ​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះ​ដែរ បានឱ្យដឹងថា ចំនួនគោលដៅសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១,៤៦៧គ្រឿង រថយន្តធំ ៨គ្រឿង រថយន្តតូច ១៨៩គ្រឿង និងម៉ូតូ ១,២៧០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៧៧គ្រឿង រថយន្តធំ ៨គ្រឿង រថយន្តតូច ៩៣គ្រឿង និងម៉ូតូចំនួន ៣៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

...

របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print