ភ្នំពេញ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គលេខាធិការ អគ្គនាយក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅទីស្តីការក្រសួងមហាផ្ទៃ។
គួរជម្រាបជូនថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ កញ្ញាម្សិលមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោកអគ្គនាយក លោក-លោកស្រី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
លុះនៅរសៀលថ្ងៃដដែលនេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃផងដែរ៕
ដោយ៖សហការី