នាយខណ្ឌរដ្ឋបាលជលផលនៅតែការពារត្រីមេពូជ​ ខណៈ​រដូវបិទនេសាទជិតបញ្ចប់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ បើតាមការបញ្ជាក់ពីលោក ស្រី សមវិចិត្រ​ នាយខណ្ឌរដ្ឋបាលជលផសស្ទឹងត្រែង​ បានឱ្យដឹងថា​ នាយខណ្ឌជលផលស្ទឹងត្រែងស្នាក់ការបរិស្ថានស្រុកបុរីអូរស្វាយសែនជ័យនៅតែបន្តពង្រឹងសមត្ថភាពដល់មន្រ្តីសហគមន៍ចំនួន២៧ សហគមន៍នៅតាមគោលដៅនីមួយៗ ដើម្បីបន្តរួមគ្នាធ្វើសកម្មភាពចុះល្បាតតាមអន្លុងអភិរក្សត្រីមេពូជឱ្យកាន់តែមានប្រសិទ្ធភាពបន្តទៀត​ បើទោះជារដូវបិទនេសាទជិតបញ្ចប់ទៅហើយនោះ។

ការថ្លែងបែបនេះ​របស់​លោកនាយខណ្ឌរដ្ឋបាលជលផសស្ទឹងត្រែង​ បានធ្វេីឡេីង​ក្នុងកិច្ចប្រជុំថា ប្រជាសហគមន៍ចំនួន២៧ និងមន្ត្រីជំនាញត្រូវផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីយកទៅអនុវត្តរួមគ្នាទាំងការអប់រំ និងបង្ក្រាប យន្តការនេះយើងប្រើប្រាស់ឱ្យអស់ពីសមត្ថភាព។

លោក ស្រី សមវិចិត្រ​ បានគូសបញ្ជាក់ថា​៖ រដូវបិទនេសាទជិតបញ្ជាប់ទៅហើយ និងដល់ថ្ងៃបើកនេសាទវិញដែរ តែកិច្ចការងារអភិរក្សយើងនៅតែសហការគ្នាអនុវត្តឱ្យកាន់មានប្រសិទ្ធភាពនៅតាមអន្លុងត្រីមេពូជ។ គឺមានទាំងទន់មានទាំងក្តៅយើងប្រើប្រាស់ទាំងការអប់រំ និងធ្វើកិច្ចសន្យាទៅលើបទល្មើសនេសាទតូចៗ មានទោសទណ្ឌធូរស្រាលចំនែកបទល្មើសធំៗដូចជាឆក់ ប្រើថ្នាំពុល គឺយើងអនុវត្តយ៉ាងតឹងរឹងដោយបញ្ជូនការសាងសំណុំរឿងទៅតុលាការ។

ជាមួយគ្នានោះ​ មន្ត្រីសហគមន៍នេសាទភូមិអូររុន ឃុំបុរីអូរស្វាយ លោក អ៊ុ សារឿន ក៏បានឱ្យដឹងដែរថា៖ នៅក្នុងដូវបិទនេសាទនេះមន្ត្រីសហគមន៍បានសហការគ្នាធ្វើសកម្មភាពចុះល្បាតជាញឹកញាប់ដោយមិនគិតពីពេលវាលាយប់ ឬថ្ងៃទេ ព្រោះធនធានជលផលទាំងនេះ ជារបស់យើងទាំងអស់គ្នាខ្ញុំស្រឡាញ់ធនធានជលផល និងសុខចិត្តតស៊ូ ដើម្បីការពារធនធានជលផលឱ្យគង់វង្សដល់អនាគតកូនចៅជំនាន់ក្រោយ។

ដោយឡែក​អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ​ លោក ភោគ សុវិសិដ្ឋ ក៏បានលើកឡើងថា៖ កិច្ចការងារអភិរក្ស អាជ្ញាធរឃុំបានធ្វើការផ្សព្វផ្សាយច្បាប់ជលផលជារៀងរាល់ឆ្នាំ បានយ៉ាងទូលាយតែជនសង្ស័យមួយចំនួននៅតែលួចលាក់ធ្វើនេសាទខុសច្បាប់ ដូចជាលួចដាក់មងក្រឡាធំ បង្កផលប៉ះពាល់ដល់ប្រភេទត្រីមួយចំនួនកំពុងរងនូវការផុតពូជ។

លោកបន្តថា៖ នៅតំបន់រាមសារទន្លេមេគង្គលើមានត្រីមេពូជដូចជា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីរមាស ត្រីរាជ ត្រីនាគ ត្រីកន្ត្រប់ខ្លា ត្រីឆ្មាក្រពើ ត្រីស្ទក់ ត្រីត្រសក់ ត្រីថ្ក ត្រីខ្លា ត្រីក្របី ត្រីគល់រាំង ជាដើម។

...

សូមជម្រាបជូនថា​ សហគមន៍នេសាទចំនួន២៧បានមកជួបជុំគ្នានៅថ្ងៃទី ២៦ កញ្ញាមកពីស្រុកសៀមបូក ស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែងដែលមានភូមិសាស្ត្រស្ថិតនៅជិតតំបន់អន្លុងអភិរក្សត្រីមេពូជនៅតាមដងទន្លេមេគង្គចាប់ពីព្រុំប្រទល់ខេត្តក្រចេះមកដល់ចំណុចកោះល្អជិតព្រំដែនប្រទេសឡាវ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print