រដ្ឋបាលខេត្តតាកែវ៖ ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃរាប់ឆ្នាំ ចំនួន ៦គ្រួសារ ក្នុងក្រុងដូនកែវ បានឯកភាពគ្នាបញ្ចប់ទំនាស់

ចែករំលែក៖

ខេត្តតាកែវ៖ យោងតាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តតាកែវ​ នៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះថា៖​ ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ ដែលបានកើតមានឡើងរាប់សិបឆ្នាំមកហើយ ចំនួន ៦គ្រួសារ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពេលនេះត្រូវបានដោះស្រាយបញ្ចប់វិវាទទំនាស់ដោយជោគជ័យ ក្រោមការដឹកនាំ និងសម្របសម្រួលពីលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ឹង វុធី អភិបាលរងខេត្ត, ប្រធាន អនុប្រធាន អង្គភាពពាក់ព័ន្ធ, លោក កង អាណាន់ អភិបាលក្រុងដូនកែវ, អភិបាលរងក្រុង, មន្រ្តីរាជការពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំង ៦គ្រួសារ។

ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ពិសេសអាជ្ញាធរមូលដ្ឋាន បាននិងកំពុងតែខិតខំដោះស្រាយនឹងបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះ កុំឱ្យកើតមានបញ្ហាណាមួយកើតមានឡើង ឬក៏ឈានដល់ការប្តឹងផ្តល់គ្នាឡើងទៅតុលាការ ដែលវានាំឱ្យខាតបង់ទាំងសងខាង។

...

លោកអភិបាលខេត្ត បន្ដថា ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លីដែលនៅទីតាំងភូមិចុងថ្នល់ សង្កាត់បាយណ៍ ក្រុងដូនកែវ នេះដែរ ប្រជាពលរដ្ឋទាំង ៦គ្រួសារ បានឯកភាពព្រមព្រៀងគ្នាទទួលយកនូវទំហំដីដែលប្លង់ជាប្រព័ន្ធបានឃ្វាលទុកហើយ ដោយរក្សាទុកផ្លូវប្រឡាយ និងឯកភាពទទួលយក និងវាស់តាមអ្វីដែលនិយាមការបានកំណត់ទុក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print